ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌស្រុកសហការ ស្រាវជ្រាវតាមច្បាមមុខសញ្ញាក្មេងទំនេីងពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ទាក់វាយប្លន់ម៉ូតូជនរងគ្រោះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។
មន្ត្រីនគរបាលបានឲ្យដឹងថា វេលាម៉ោង២៣និង០០ នាទីយប់ យោងតាមពាក្យបណ្ដឹងឈ្មោះ ផៃ សំអាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច អះអាងដូចខាងលេី សមត្ថកិច្ចនគរបាលបានស្រាវជ្រាវឃាត់ខ្លួនបានជាបន្ដបន្ទាប់ លេីក្រុមមុខសញ្ញាក្មេងដេីរយប់
១-ឈ្មោះ ផែន ណាំឈាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់ នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច,២-ឈ្មោះ សយ សុខហៀង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដូង ឃុំជាំសង្កែ,៣-ឈ្មោះ ភឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលា ឃុំជាំសង្កែ,៤-ឈ្មោះ កែវ រក្សា ភេទ ប្រុស អាយុ១៧ឆ្នាំ ៥-ឈ្មោះ ថន សុខនី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតានៃ ឃុំជាំសង្កែ ។
នៅក្នុងប្រតិបត្ដិការសមត្ថកិច្ចដកហូតវត្ថុតាង
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២២ គ្មានផ្លាកលេខ
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០២៥ ផ្លាកលេខកំពង់ស្ពឺ1Z-0018
ចំណែកបក្ខពួកដែលគេចខ្លួនសមត្ថកិច្ចកំពុងតែបន្ដ ដោយដឹងតម្រុយពីការលាក់ខ្លួនពួនអាត្មាអស់ហេីយនេះហេីយជាក្រុមក្មេងចូលចិត្ដដេីរយប់និងមានសកម្មភាពបែបនេះ ។
មុខសញ្ញាសង្ស័យទាំង៥នាក់ ម៉ូតូ២គ្រឿង និងដំបងឬស្សី១ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច