ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- សៀមសម្រេចយកថ្ងៃទី៧តុលាឲ្យកម្ពុជាយកប្រជាជនខ្មែរចេញពីភូមិទាំង៣របស់ខ្មែរនៅព្រំដែន = បើមាន IOT តើសៀមធ្វើយ៉ាងម៉េចបាន?

២- បើនាវាចម្បាំង២គ្រឿងដែលចិនឲ្យកម្ពុជាគ្មានប្រយោជន៍ = ចាំបាច់អីយកមកនិយាយ?

៣- ថាយួននិងសៀមមានការចរចាជាសម្ងាត់ = បើជាសម្ងាត់ ហេតុអីបានជាអាទាស់ដឹង?

៤- ថាសម្តេចទៀបាញ់ទៅទស្សនានាវាចិនមិនយល់អី = អញ្ចឹងមានតែអាទាស់ដែលអត់បានទៅមើលផងយល់ជាងសម្តេច ទៀ បាញ់?

៥- អាទាស់ថាខ្មែរក្នុងស្រុកអត់ស្គាល់ដែនទឹកផ្តាច់មុខ = បើអញ្ចឹងវាដែលនៅសហរដ្ឋអាមេរិកឆ្ងាយពីកម្ពុជានោះកាន់តែអត់ស្គាល់តែចេះតែនិយាយស្មានៗតាមការនឹកឃើញ?

៦- ការលើកយកបញ្ហាដែលសៀមបាញ់បំផ្លាញប្រាសាទព្រះវិហារជូនមហាសន្និបាតយូណេស្កូគឺជាការត្រឹមត្រូវ = ព្រោះសៀមបានបាញ់និងទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារមែនដែលកម្ពុជាបានដាក់ពាក្យប្តឹងទៅអង្គការយូណេស្កូរួចហើយ។

៧- ការរើសអើងជាតិសាសន៍ខ្មែរមានពិតប្រាកដនៅក្នុងសង្គមសៀម = ដោយសារសៀមនិងខ្មែរឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាមួយគ្នារាប់សតវត្សរ៍មកហើយ។

៨- ខ្មែរតែងរងការធ្វើបាបពីសៀម = តែនៅតែមានខ្មែរមួយចំនួននៅតែលួចរត់ទៅរស់នៅនិងធ្វើការនៅសៀមទៀត មិនព្រមនៅធ្វើការក្នុងប្រទេសកម្ពុជាទេ។

៩- សៀមចាប់ទាហ៊ានខ្មែរក្រោយបទឈប់បាញ់មួយថ្ងៃ = គឺជាការចាប់ដោយខុសច្បាប់ទាំងស្រុង។

១០- ការចាប់ខ្លួនទាហ៊ានខ្មែរកាលពីថ្ងៃទី២៩កក្កដា២៥ = គឺជាការខុសច្បាប់ដែលបង្ហាញពីភាពកំសាករបស់ទាហ៊ានសៀមដែលប្រើល្បិចមកចាប់ដៃគ្នាអបអរសាទរបទឈប់បាញ់ ៕

ដោយ ៖ សិលា


ចែករំលែក៖