ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណៈចូលទៅដកលុយវីង ឃេីញម្ចាស់ទុកម៉ូតូខាងមុខតូបវីងដោយមិនបានដកសោរចេញជាឱកាសល្អក៏ឡេីងបញ្ឆេះជិះចេញទៅបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះភួង រតស៉ីថា ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដា ឌ្រីមសង់ ពាក់ស្លាក់លេខភ្នំពេញ1KA 1880 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានចតទុកម៉ូតូនៅខាងមុខតូបតូបរបស់បង (តូបវីងវេលុយ)ដោយមិនបានដកសោរចេញនោះទេ ហេីយចូលទៅខាងក្នុងបាត់ ។ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីជេីងមកសុំដកលុយ ក្រោយដករួចជនសង្ស័យក៏ដេីរចេញទៅបាត់ មួយសន្ទុះក្រោយមកក៏មកវិញរួចឡេីងជិះបញ្ឆេះម៉ូតូជិះចេញទៅបាត់តែម្តងទៅ។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដេីម្បីសុំការអន្តរាគមន៍ស្រាវជ្រាវ៕ដោយ៖សុខាសែនជ័យ


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច