ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបំបែកសំណុំរឿងក្រុមកាប់ប្លន់ម៉ូតូប្រចាំស្រុ​ក​គងពិសី​និងខេត្ដកណ្ដាលតាមផ្លូវជាតិលេខ៣​ ពេលយប់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការដឹកនាំប​ញ្ជាលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​ល​ខេត្តកំពង់ស្ពឺ​ និងបានការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដ​ លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរ​បា​លស្រុកគងពិសី​ បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌ​ផ្នែកសន្ដិសុខ​សហ​ការធ្វេីការ​ស្រាវជ្រាវករណីក្រុមលួចម៉ូតូស្ទា​ក់កាប់ប្លន់ម៉ូតូនិងមុខសញ្ញាផលចោរកម្ម(ទីផ្សាទទួល​ផ​លចោរកម្មនិងមេក្លោងទិញស​ម្ភារៈចោរ)។ 

តាមការបញ្ជាក់ពី​អធិការស្រុកថា កា​លយប់ថ្ងៃទី​៥​ ខែ តុលា​ ឆ្នាំ២០២៥ វេ​លាម៉ោង២២និង​១៥នា​ទី​ នៅតាម

ប​ណ្ដោយផ្លូវជាតិលេខ៤១ ភូមិ​ចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី​ មានករ​ណីលួចដោយមា​ន​ស្ថានទម្ង​ន់ទោស​ “កាប់ប្លន់យកម៉ូតូ” ជន​សង្ស័យ២នាក់ប្រើដា​វ២​ដើ​ម​ ជិះម៉ូតូគ្មានផ្លាកលេខ​តាមមក​ដល់មុខផ្ទះ​ពេលជនរងគ្រោះបង្អង់ម៉ូតូចូ​ល​ផ្ទះ​ ​ជនសង្ស័យប្រេី​ដាវកាប់​បណ្តា​លឱ្យរងរបួសរួចយកម៉ូតូតែម្ដង​ស្របពេ​លកម្លាំងនគរបាលជិះល្បាត​ឃេីញសង្ស័យបានស្ទាក់ឃាត់​បាន២នាក់​ ៖

១.ឈ្មោះ​ ហែល បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ លំនៅភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដា​ល, ២. ឈ្មោះ​ ផន ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រៃតាលឹ​ម ឃុំជង្រុក ស្រុកគងពិសី ខខេត្តកំពង់ស្ពឺ។

តាមចម្លេីយជ​នសង្ស័យនគរបា​ល​បានរកឃេីញថា ជនសង្ស័យធ្វេីស​កម្មភា​ព៣លេីក​ទៀតប្លន់​ម៉ូតូ​គងពិ​សី ១ លើកនិងផ្លូវជាតិលេខ៣​ ហើយ២លើក​យកទៅលក់ឲ្យឈ្មោះ​ សាយ បូរី​ ភេ​ទប្រុស អាយុ​៣៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី​ និងឈ្មោះ ណៃ ឌីម ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ជាមុ​ខ​សញ្ញាទទួលផលចោរកម្មមានដីចាប់ខ្លួន ៣។  

*-ដីកាចាប់ខ្លួនលេខ ៥០៨ /២៤ ចុះ​២៩-សីហា-២០២៤ * ដីកាចាប់ខ្លួនលេខ ៥៩៣ /២៤ ចុះ​២៥-មេសា-​២​០២៤ * ដី​កាចាប់ខ្លួនលេខ ៤១៩ /២៤ ចុះ២៩-សីហា-​២០​២៤ របស់ចៅ​ក្រ​មស៊ើបសួរ ប៉ែន កាម៉ង់ការ ។ 

សមត្ថកិច្ចធ្វេីការដកហូតវត្ថុតាងម៉ូតូ​៣គ្រឿង​ រកឃេីញម៉ូតូជនរងគ្រោះ១គ្រឿង​ ហុងដា​ខ្មៅផ្លាកលេខតា​កែវ 1M​-​4455និងដាវកែឆ្នៃ២ដើម ។ 

បច្ចុប្បន្នជនសង្ស័យ៤នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិ​កា​រដ្ឋាននគរបាលស្រុកគងពិសី​ ដេីម្បីបញ្ជូនភ្លាមៗទៅកាន់ស្ន​ង​ការដ្ឋាននគរបាលខេ​ត្ដនិងបន្ដកាន់សា​លាដំបូងខេត្ដកំពង់ស្ពឺ​ ចាត់តាមនីតិវិធី​ច្បាប់៕


ចែករំលែក៖