ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនឯកអគ្គរដ្ឋទូតដំបូងបង្អស់ទៅកាន់គុយបាក្រោយ៥០ឆ្នាំ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានសម្រេចតែងតាំងលោក Jeffrey Delaurentis ជាឯកអគ្គរដ្ឋទូតអាមេរិកដំបូងបង្អស់នៅក្នុងប្រទេសគុយបា ក្រោយរយៈពេលជិត៥០ឆ្នាំកន្លងមក។

ការសម្រេចតែងតាំងលោក Jeffrey Delaurentis ជាជំហានថ្មីបំផុតរបស់ប្រធានាធិបតីអូបាម៉ានៅក្នុងការជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀតជាមួយគុយបា មុនពេលលោកអូបាម៉ាចាកចេញពីសេតវិមាននៅខែមករាខាងមុខ ។ ការសម្រេចខាងលើចាំបាច់ត្រូវតែឆ្លងការយល់ព្រមពីព្រឹទ្ធសភា។

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា នេះគឺជា
ជំហានមួយថែមទៀតក្នុងការបន្តទំនាក់ទំនងទៅមុខជាធម្មតារវាងប្រទេសទាំង២។ ប៉ុន្តែលោកបានបន្ថែមទៀតថា វាអាចនឹងជួបបញ្ហាប្រឈមមុខទៅនឹងការតវ៉ាប្រឆាំងគ្នានៅក្នងសមាជជាតិដោយសារតែមានមនុស្សមួយចំនួនមកពីគណបក្សសាធារ-ណរដ្ឋមិនសប្បាយចិត្តក្នុងការធ្វើការជាមួយនឹងកូនកុម្មុយនីស្តមួយនេះ។

ការដែលមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅគុយបាងាយស្រួលក្នុងការការពារផលប្រយោជន៍របស់អាមេរិក និងបង្កើនទំនាក់ទំនងទ្វេភាគីបញ្ចប់នូវបញ្ហាកង្វល់របស់ប្រទេសទាំងពីរ។

ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបាគឺជាបញ្ហារារាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ ។ ពេលនេះមានតែសភាអាមេរិកប៉ុណ្ណោះទើបអាចបញ្ចប់ការដាក់ទណ្ឌកម្មទាំងនោះ ប៉ុន្តែតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋពិបាកក្នុងការសម្រេចបញ្ហាខាងលើដោយគណបក្សនោះមិនចង់ឲ្យមានការលុបចោលទណ្ឌ
កម្មដល់គុយបាឡើយ៕ ម៉ែវ សាធី

 

លោក Jeffrey Delaurentis

លោក Jeffrey Delaurentis

 

 

 


ចែករំលែក៖