ព័ត៌មានទាន់ហេតុការណ៍៖

យកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យតាមវត្តត្រូវចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលនៃ អធិការដ្ឋានស្រុកភ្នំក្រវាញបានឃាត់ខ្លួនស្ត្រីម្នាក់បន្ទាប់ពីបានធ្វើសកម្មភាពឆបោកតាមរយៈការយកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យក្នុងឱកាសវេនកាន់បិណ្ឌតាម បណ្តាវត្តនានាក្នុងស្រុកភ្នំក្រវាញ។
ករណីឃាត់ខ្លួននេះធ្វើឡើងកាលពី វេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិត ក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វង សាវ៉េត អធិការនគរបាល ស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យ ដែលប្រើប្រាស់លុយដុល្លារក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ជុំ វណ្ណនី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។

លោកអធិការបានបន្តថា មុនពេលកើត ហេតុស្ត្រីដែលជាជនសង្ស័យរូបនេះបាន ធ្វើសកម្មភាពឆបោកយកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យនៅតាមបណ្តាវត្តក្នុងស្រុកភ្នំក្រវាញ ពោលគឺនៅរដូវកាន់បិណ្ឌ នេះតែម្តង ។

លោកអធិការបានបន្តទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កម្លាំងនគរបាលបានផ្សព្វផ្សាយគ្រប់គោល ដៅសំខាន់ៗពេលឃើញមុខសញ្ញាគួរឲ្យ សង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទើបយើងអាចឃាត់ខ្លួនជនសង្ស័យនៅពេលនេះបាន។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបាន ឆែកឆេរក្នុងកាបូបជនសង្ស័យរកឃើញ ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយចំនួន ៨.៦០០ដុល្លារ និងគ្រឿងអលង្ការធ្វើអំពីស្ពាន់ជាច្រើនទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីពិនិត្យមើលវត្ថុតាងទាំងនោះសម្រាប់ចាត់ការទៅតាមនីតិវិធី ៕
ហេង នរិន្ទ្រ

aew


ចែករំលែក៖