ខេត្តបន្ទាយមានជ័យ៖ នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យសហការជាមួយនគរបាលស្រុក ម៉ាឡៃបានឃាត់ខ្លួនជនសង្ស័យល្មោភ កាមម្នាក់ក្រោយលួងលោមកូនចុងអាយុ១២ឆ្នាំរំលោភបាន សម្រេច៤ដងនៅពេលម្តាយក្មេងស្រីរងគ្រោះដេកលក់ ។ ករណីនេះកើតឡើង នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា នៅក្រោយមានហេតុការណ៍នេះម្តាយក្មេងស្រីរងគ្រោះឈ្មោះស្រេង ញ៉ អាយុ៤៤ឆ្នាំ បានមកប្ដឹង សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ យួង យ៉ុង អាយុ៤៩ឆ្នាំ បានធ្វើសកម្មភាពលួងលោម រំលោភកូនស្រីរបស់គាត់ឈ្មោះ យ.ស.ស អាយុ១២ឆ្នាំចំនួន៤ដង ខណៈគាត់មានជំងឺ និងលេបថ្នាំងងុយដេកផង។
ក្រោយពីទទួលបានបណ្ដឹងនេះសមត្ថកិច្ចបានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំង នគរបាលស្រុកម៉ាឡៃក្រោមការសម្រប សម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីឃាត់ខ្លួនជនសង្ស័យតែម្តង ។
មន្ត្រីដដែលបន្តថា នៅពេលសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួងលោមរំលោភកូនស្រីចុងអាយុ១២ឆ្នាំប្រាកដមែន ។
តាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះ និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវ ច្បាប់ ៕ សំ វិច្ឆិកា