ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- អាទាស់មិនពេញចិត្តនឹងសកម្មភាពជួយកម្ពុជារបស់លោក អាល់ ហ្វារូ ទេ = ព្រោះអាទាស់វាមិនចង់ឲ្យកម្ពុជារីកចម្រើនទេ។

២- អាទាស់ថាលួសបន្លាដែលសៀមយកទីព័ទ្ធយកដីខ្មែរ = ជារឿងធម្មតា គ្រាន់តែលួសបន្លានឹង?

៣- ការឲ្យប្រាក់កម្ចីយកការប្រាក់ខ្ពស់ = គឺជាការរកស៊ីល្មើសច្បាប់ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

៤- ជនបរទេសដែលចូលមកកម្ពុជានិងរស់នៅខុសច្បាប់ = ត្រូវតែអនុវត្តច្បាប់ស្តីអន្តោប្រវេសន៍។

៥- រឿងមានជនអន្តោប្រវេសន៍ខុសច្បាប់ចូលមករស់នៅកម្ពុជា = ប្រទេសណាក៏មានដែរទោះជានៅសហរដ្ឋអាមេរិកក៏មានដែលរដ្ឋបាលលោកត្រាំពិបាកដោះស្រាយ។

៦- លោកត្រាំថាលោកនឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជានិងសៀម = ចាំមើលតើសៀមមានឡេះយ៉ាងម៉េចទៀត?

៧- ក្រោយចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្រោមអធិបតីភាពលោកត្រាំហើយ = ទោះសៀមមានយន្តហោះ កប៉ាល់ចម្បាំង ទាហ៊ានច្រើនយ៉ាងណាក៏ឥតប្រយោជន៍ដែរ មិនអាចយកមកប្រើវ៉ៃឈ្លានពានកម្ពុជាបានទេ។

៨- បើលោកត្រាំធ្វើដូច្នោះមែន = លោកត្រាំពិតជាបីតាសន្តិភាពសម្រាប់កម្ពុជាមែន?

៩- និន្នាកាមិនឲ្យមានវត្តមានចិននៅក្នុងពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-សៀម = ឆ្លុះបញ្ចាំងថាសហរដ្ឋអាមេរិកចង់បានស្នាដៃផ្តាច់មុខតែឯង?

១០- បើយកល្អគួរមានវត្តមានចិនផងទើបត្រឹមត្រូវ = គួរតែមានចិននិងសហរដ្ឋអាមេរិកផង៕

ដោយ ៖ សិលា


ចែករំលែក៖