ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន FIFA ចង់ឲ្យមាន៤៨ក្រុមទៅប្រកួត World Cup

ចែករំលែក៖

លោក Gianni Infantinoប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានស្មើឲ្យមានក្រុមរហូត ដល់ទៅ៤៨ក្រុមប្រកួតWorld Cupក្នុងជុំចុងក្រោយ ដោយចំនួននេះលើសនឹងចំនួនក្រុមដែលគាត់ធ្លាប់ សន្យាមុនពេលបោះឆ្នោតជ្រើសរើសប្រធានFIFAទៅទៀត។

ការសន្យាមួយរបស់លោកGianni Infantinoពេលក្លាយទៅជាប្រធានFIFAគឺគាត់នឹងបង្កើនចំនួន ក្រុមជម្រើសជាតិរហូតដល់ទៅ៤០ប្រទេសដើម្បីចូលរួមប្រកួតWorld Cupខណៈដែលបច្ចុប្បន្នមានតែ ៣២ក្រុមប៉ុណ្ណោះដែលលេងក្នុងវគ្គជម្រុះតាមពូលជុំចុងក្រោយនៃWorld Cup។

ពេលនេះលោកInfantinoដែលមានសញ្ជាតិអ៊ីតាលីបានស្មើឲ្យមានរហូតដល់ទៅ៤៨ប្រទេសមកលេងជុំចុងក្រោយប៉ុន្តែ១៦ប្រទេសត្រូវកាត់ចេញដោយការប្រកួត Play-Off។ នៅសល់៣២ក្រុមត្រូវ លេងក្នុងវគ្គជម្រុះតាមពូលដដែរ ហើយបន្តលេងក្នុងជុំចាញ់ធ្លាក់ទៀត។

ប្រធានFIFAវ័យ៤៦ឆ្នាំ រូបនេះបានថ្លែងថា “ក្រុមប្រឹក្សាសហព័ន្ធបាល់ទាត់ពិភពលោកនឹងសម្រេចចិត្តនៅ ខែមករាខាងមុខ។ យើងក៏នឹងពិក្សាគ្នានៅក្នុងខែនេះហើយនឹងសម្រេចចិត្តនៅមុនឆ្នាំ២០១៧” ៕

e3


ចែករំលែក៖