ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តGACបេីកបុកបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្មរងការខូចខាត យ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់បានបេីករថយន្តម៉ាកGACជ្រុលឡេីងសួនច្បារពុះចែកទ្រូងផ្លូវ បន្តទៅបុកនិងបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម រងការខូចខាតយ៉ាងដំណំ  ។

 ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៥ ទល់មុខបុរីប៉េងហួតបឹងស្នោរ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

   តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញស្ត្រីម្នាក់ បានបេីករថយន្តម៉ាក GAC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU 2120 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ១ ទិសដៅពី កេីតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែរថយន្តជ្រុលឡេីងសួនច្បារពុះចែកទ្រូងផ្លូវ បន្តទៅបុកនិងបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម បាក់រងការខូចខាតមួយផ្ទាំង ព្រមទាំងធ្វើឲ្យរថយន្ត ខ្ទេចផ្នែកផ្នែកខាងមុខយ៉ាងដំណំផងដែរ   

 ករណីនេះផងដែរមិនបង្ករឲ្យមានការគ្រោះថ្នាក់ដល់មនុស្សនោះទេ ហេីយអ្នកបេីកបរ បានចុះពីលើរថយន្ត ដោយមិននិយាយអ្វីទាំងអស់   

   ក្រោយកេីតហេតុ រថយន្តដែលរងការខូចខាតត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖