ឃ្លីបវីដីអូមួយបានបង្ហោះតាមបណ្តាញអ៊ីនធឺណេត បង្ហាញឲ្យឃើញថា ហ្វូងមនុស្ស នាំគ្នាស្ទាក់រថយន្តដឹកមាន់ ប្លន់យកទាំងអស់ ។ ហេតុការណ៍ខាងលើកើតឡើង នៅក្នុងទីក្រុង Tocuyito ប្រទេសវេណេហ្ស៊ូអេឡា ។
ឃ្លីបវីដីអូខាងលើបានបង្ហាញយ៉ាងច្បាស់ពីវិបត្តិខ្វះស្បៀងអាហារ ដែលបានកើតឡើងនៅក្នុងប្រទេសនេះ ដោយសារតែវិបត្តិនយោបាយ តាំងពីពាក់កណ្តាលឆ្នាំ២០១៤មក។ សកម្មភាពខាងលើបានធ្វើឲ្យក្រុមប្រឆាំងកាន់តែដាក់គំនៀបទៅលើរដ្ឋាភិបាល នឹងទាមទាឲ្យប្រធានាធិបតី Nicolas Maduro ចុះចេញពីតំណែង ។
កាលពីដើមខែតុលា លោក Maduro ត្រូវបានក្រុមបាតុករ ដង្ហែក្បួន យកឆ្នាំងចាន វាយ ស្រែកហោកញ្ជ្រៀវថា យើងខ្ញុំឃ្លាន យើងត្រូវការអាហារ។ អភិបាលក្រុងលោក Henrique Capriles បានប្រកាស អាសន្នពីកង្វះស្បៀងអាហារ។ លោកបានចោទប្រកាន់ថាជាគោលនយោបាយខុសឆ្កងរបស់រដ្ឋាភិបាលវេណេហ្ស៊ូអេឡា ។ វិបត្តិនយោបាយនេះ បានគំរាមកំហែងដល់តំណែងប្រធានាធបិតី ។
បច្ចុប្បន្ន វេណេហ៊្សុយអេឡា ស្ថិតនៅក្នុងការប្រកាសអាសន្ន ដោយវិបត្តិនយោបាយបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចអូសបន្លាយធ្វើឲ្យពលរដ្ឋប្រឈមនឹងការខ្វះ ស្បៀងអាហារ។ ហេតុការណ៍ខាងលើបានធ្វើឲ្យអ្នកវិភាគជឿជាក់ថា បើមិនមានវិធានការដោះស្រាយទាន់ពេលទេនោះវេណេហ៊្សុយអេឡានឹងធ្លាក់ចូលក្នុងក្នុងប្រទេស ស៊ីរីជាមិនខាន ។
អំពើហិង្សានៅតាមដងផ្លូវថ្មីបំផុតកំពុងតែធ្វើឲ្យប្រទេសនេះ ធ្លាក់ចូលជ្រៅក្នុងវិបត្តិពិបាកក្នុងការដោះស្រាយ ។ កម្លាំងសន្តិ សុខវេណេហ៊្សុយអេឡាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលស្រែក ខ្លាំងៗនៅមុខវិមានប្រធានាធិបតីថាយើង ត្រូវការអាហារ។
ពលរដ្ឋវេណេហ្ស៊ុយអេឡារាប់ម៉ឺននាក់បង្ហាញការខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលទីក្រុងការ៉ាកាស ហើយបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំបង្កឲ្យមានវិបត្តិនៅក្នុងប្រទេស។
ប្រធានាធិបតីវេណេហ៊្សុយអេឡា លោក Nicolas Maduro កំពុងរងសម្ពាធពីវិបត្តិសេដ្ឋកិច្ច កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងប្រទេសដែលមានពលរដ្ឋ៣០លាននាក់។
វេណេហ៊្សុយអេឡា ជាប្រទេសធ្លាប់មាន បាន និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរ នៅក្នុងទសវត្សរ៍ទី ៦០ ប្រដំត្រសងទៅនឹងប្រទេសលោកខាងលិចផ្សេងៗទៀតដែរ ព្រោះជាប្រទេស សម្បូរប្រេងកាត។ ប៉ុន្តែពេលនេះវេណេហ្សុ៊យអេឡាធ្លាក់ខ្លួនជាប្រទេសក្រីក្រដ៏ខ្លាំង បំផុតមួយនៅតំបន់អាមេរិកឡាទីន និងនៅលើពិភពលោកដោយមានពលរដ្ឋ៧៣ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ៕ ម៉ែវ សាធី