ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធពីបទរក្សាទុក និងចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យនេះ បានរក្សាទុក និង ចែកចាយសារធាតុញៀននៅក្នុងផ្ទះ ។ ការឃាត់ខ្លួនត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនម្នាក់ឈ្មោះ ជា សាពូន អាយុ៣៤ឆ្នាំ ជាប្តី និងម្នាក់ទៀត ឈ្មោះហោ ចាន់ឌី អាយុ៣៤ឆ្នាំ ជាប្រពន្ធ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញថ្នាំញៀន៣កញ្ចប់ ទូរស័ព្ទ៣គ្រឿង លុយ២៥១០០រៀល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ គឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមដាន និងបានដាក់កម្លាំងសម្ងាត់តាមឃ្លាំមើលជាយូមក ក្រោយពេលដែលឃើញសកម្មភាពរបស់ជនសង្ស័យ ណាត់ហៅជួបគ្នីគ្នាដើម្បីចែកចាយនិងប្រើប្រាស់ ត្រូវបានកម្លាំងសម្ងាត់ផ្តល់ព័តមាន ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងនគរបាលជំនាញ ព័ទ្ធចាប់បានតែម្តង ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ បន្តតាមនីតិវិធី ៕ ចន្ថា

 

aes
aes-1


ចែករំលែក៖