ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញ ដំណើរទស្សនកិច្ចសិក្សាពីបច្ចេកទេសផលិត និងផ្គត់ផ្គង់សាច់មាន់ហាឡាល ( ការផ្គត់ផ្គង់ ម្ហូបអាហា ឥស្លាម ) ខ្នាតធំបង្អស់នៅម៉ាឡេស៊ី ព្រមទាំងជួបជាមួយបណ្តាវិនិយោគិនផ្នែកកិសកម្មចិញ្ចឹមនិងផលិតសាច់មាន់គ្រប់ប្រភេទ ដែលមានគម្រោង មកបណ្ដាក់ទុន វិនិយោគនៅកម្ពុជាផងនោះ លោក អូស្មាន ហាស្សាន់ ក៍ បានចូលជួប អ្នកវិនិយោគទុនម៉ាឡេសុី ផ្នែកផលិតសាច់មាន់ផ្គត់ផ្គង់ទីផ្សារ ដ៍ធំ ក្នុងនោះ លោកក៍ បានស្នើសុំឲ្យ អ្នកវិនិយោគទុន មកវិនិយោគ នៅកម្ពុជា ។
ដំណើរទស្សនកិច្ចនេះត្រូវបាន បញ្ចប់ រយៈពេល៤ ថ្ងៃ (៣០ ដល់០៤ តុលា ឆ្នាំ២០១៦ ក្រោមការសហការ និងសម្រួលដោយរដ្ឋាភិបាល ម៉ាឡេស៊ី តាមរយៈសភាពាណិជ្ជកម្មម៉ាឡេស៊ីរដ្ឋជូហ៊ូ ដែលបានអញ្ជើញពិនិត្យនិងសិក្សាដោយផ្ទាល់ដល់រោងចក្រផលិត ក៏ដូចជាកសិដ្ឋានធំនានាៗ នៅក្នុងរដ្ឋជូហូប៉ារូ ប្រទេសម៉ាឡេស៊ី ។ ក្នុងដំណើរទស្សនកិច្ច មកនេះ លោករដ្ឋមន្រ្តីប្រតិភូក៏បានជួបជាមួយនឹងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មម៉ាឡេសីុ ក្រុមប្រឹក្សាពាណិជ្ជកម្មរដ្ឋជូហ៊ូ ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ បណ្តាក្រុមហ៊ុននិងសហករដែលកំពុងដំណើរការវិនិយោគអចលនទ្រព្យ សណ្ឋាគារ ខូនដូរ សេវាកម្មកម្លាំងពលកម្ម និងបណ្តាអង្គការ សមាគមឥស្លាម ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍និងជំរុញពីសក្តានុពលកំណើនសេដ្ឋកិច្ចក៏ដូចជាឱកាសវិនិយោគនៅកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ‘ ដោយមើលឃើញពីតម្រូវការផ្គត់ផ្គង់សាច់មាន់បែបហាឡាននៅកម្ពុជាកាន់តែមានសន្ទុះកើនឡើង ដែលមិនមែនសម្រាប់តែផ្គត់ផ្គង់ក្នុងស្រុកបណ្ណោះទេ ប៉ុន្តែតម្រូវការទីផ្សាអន្តរជាតិគ្រប់ប្រទេសលើពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាម៥៧ប្រទេស ជាទិសដៅទីផ្សាធំជាងគេបង្អោះដែលកម្ពុជាសំលឹងឃើញពីវិសាលភាពនេះ។
លោកបន្តថា តាមពិតគោលបំណងចម្បងក្នុងការទាក់ទាញអោយដំណើរការវិនិយោគវិស័យមួយនេះ គឺដើម្បី ចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសពង្រីកការងារកសិកម្ម ឧស្សាហកម្ម និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងបង្កើនសេដ្ឋកិច្ចសហគមន៍ ។
ជាក់ស្តែងក្នុងឱកាសនោះដែរ គណៈប្រតិភូ ក៏បានជួបភាក្សាការងារជាមួយ ឯកឧត្តម Kamaruzz aman Abu Kassim នាយកក្រុមហ៊ុន Johor Coperation និងទស្សនកិច្ចនៅកសិដ្ឋាននិងបច្ចេក ទេស នៃការចិញ្ចឹមដែលប្រើរយៈពេល៣៥ថ្ងៃដែលក្រុមហ៊ុននេះ កំពុងដំណើរការផលិតផ្គត់ផ្គង់សាច់មាន់ជិត៦០លានក្បាលក្នុង១ឆ្នាំៗក្នុងនោះដែលផ្គត់ផ្គង់និងដំណើរការសាខាKFCក្នុងស្រុកនិង បណ្តាប្រទេសអាស៊ាន រួមមានទាំងនៅកម្ពុជា ហាង Pizza Hurt, ហាង Ayamas, ហាង Rasamas, QSR Groups នៅម៉ាឡេសីុ។
ផ្អែកលើស្តង់ដារដ៏ត្រឹមត្រូវ តាមនិតិវិធីនៃស្តង់ដាហាឡាល ប្រធានគ្រប់គ្រងបច្ចេកទេសបានធ្វើបទបបង្ហាញ ពីដំណើរការផលិតដោយម៉ាស៊ីនស្វ័យប្រវត្ត បច្ចេកទេសទំនើបអនាម័យក្នុងការសំឡេះ ការសម្អាត ការវេចខ្ចប់តាមប្រភេទសាច់ ការចំហុយរក្សាទុកសាច់ការពារ-សម្លាប់មេរោគ ការដឹកជញ្ចូនក្នុងនឹងក្រៅស្រុកជាដើម។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក អូស្មាន ហាស្សាន់ក៏បានអញ្ជើញជួបប្រជាពលរដ្ឋខ្មែរនៅស្រុKota Tingi នៃរដ្ឋជូហ៊ូ ដែលអ្នកទាំងនោះបានមករស់នៅក្លាយជាសញ្ជាតិម៉ាឡេស៊ី តាំងពីជាង៣០ឆ្នាំមុន ក្នុងនោះមានអ្នកខ្លះមករស់នៅតាំងពីមុនសម័យសង្គ្រាម ហើយភាគច្រើនគឺនៅក្នុងសម័យប៉ុល ពត ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ តែម្តង។
លោកអូស្មាន ហាស្សាន់ ក៍បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតោជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រ កម្ពុជា ហើយបានកោតសរសើរដល់ប្រជាពលរដ្ឋខ្មែរម៉ាឡេស៊ីទាំងអស់ ដែលនៅតែបន្តទំនាក់ទំនងល្អ និងចូលរួមជាកម្លាំង ថវិការ ស្មារតី ដើម្បីសហការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ៕ សំរិត