ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់ទាញកាំបិត បុ័ងតោកាប់ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក មានឈ្មោះ​ សុន ង៉ែត ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យ​បណ្តឹងទៅលើឈ្មោះ ផាន សុភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃក្ដី ឃុំរលាំងចក ស្រុក សំរោងទង។

   នៅក្នុងពាក្យបណ្ដឹងបានឲ្យដឹងថា ថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥​ វេលាម៉ោង​១និង៣០នាទី​រំលងអធ្រាត ឈ្មោះ​សុន ង៉ែត កំពុងសម្រាកនៅក្រោមផ្ទះស្រាប់តែលឺសម្លេងឪពុក ឈ្មោះ ឈៀ ខេន  អាយុ៨០ នៅខ្ទមជិតផ្ទះចម្ងាយប្រហែល៤ម៉ែត្រ បានស្រែកក៏បានចេញមកមើល ឃើញឈ្មោះ សុភ័ណ្ឌ កាន់កាំបិតបុ័ងតោ ហើយឪពុកមានរបួសប្រាប់ថា ឈ្មោះ សុភ័ណ្ឌ កាប់គាត់។បន្ទាប់មក ក្រុមគ្រួសារបានបញ្ជូនលោកតាទៅនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

វេលាម៉ោង៩ព្រឹក ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិបានឃាត់ឈ្មោះ ផាន សុភ័ណ្ឌ មកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាល។ ឈ្មោះផាន សុភ័ណ្ឌ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោកាប់ជីតារបស់ខ្លួន ពិតប្រាកដមែន។

ជនសង្ស័យបានបញ្ជាក់ថាមូលហេតុខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់។ សមត្ថកិច្ចបានដកហូតកាំបិតបុ័ងតោ១ដើម។

ករណីខាងលើនេះ ជំនាញកំពុងសាកសួរកសាងសំណុំ រឿងតាមនីតិវិធី៕


ចែករំលែក៖