ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកលែងមានរបាំងរាំងស្ទះទៀតហើយ = កម្ពុជាលុបពន្ធគយលើទំនិញសហរដ្ឋអាមេរិកទាំងអស់ ហើយសហរដ្ឋអាមេរិកលុបចោលបម្រាមលក់អាវុធមកកម្ពុជាបង្កើនចំនួនសិស្សទៅរៀននៅវែសភញ់ ដំណើរការសមយុទ្ធយោធាឆ្មាំអង្គរឡើងវិញ។

២- យោងតាមកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦តុលា = កម្ពុជាបានដកកាំភ្លើងធុនធ្ងន់អស់ហើយ តែសៀមមិនទាន់បានដកទេ?

៣- ទោះបីអនុទិនបានផ្លាស់ប្តូរកៅអីអង្គុយទៅកៀកជាប់លោក ដូណាល់ ត្រាំ ក៏ពិតមែន តែលោកត្រាំហាក់មិនអើពើជាមួយអនុទិនឡើយ គួរឲ្យខ្មាស់គេណាស់ ។

៤- ក្រោយភ្លៀងមេឃស្រឡះ = ក្រោយភ្លៀងដីហាប់។

៥- ក្រោយលោកត្រាំរកសន្តិភាពបានឲ្យកម្ពុជា = ទំនាក់ទំនងល្អរវាងកម្ពុជាត្រូវបានស្តារឡើងវិញដល់រឹងមាំលើសមុន។

៦- ក្រុមចំពោះកិច្ចរួមមួយនឹងត្រូវបង្កើតឡើងនៅខែវិច្ឆិកា២៥ = ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រឹដ្ឋកម្មឆបោកឆ្លងដែន ។

៧- អនុទិនដូរកៅអង្គុយដោយសាសៀមស្អប់ម៉ាឡេមិនចង់អង្គុយជិតម៉ាឡេ = ចង់មកជិតលោកត្រាំ ចង់យកចិត្តលោកត្រាំ ?

៨- រឿងបើកច្រកព្រំដែនឡើងវិញកុំឆ្ងល់អី = អនុទិនបាននិយាយហើយថាសៀមមិនបើកច្រកឡើងវិញទេ។

៩- សៀមមិនបើកច្រកព្រំដែនគឺជាសិទ្ធិរបស់សៀម = សៀមចង់លេងល្បែងអត់ដង្ហើមហើយតើនរណាមានដង្ហើមវែងជាង?

១០- តំបន់ភូមិជោគជ័យនិងព្រៃចាន់ទុកឲ្យគណកម្មកាបច្ចេកទេសចុះវាស់វែងជាក់ស្តែង =  អនុទិននៅដាក់លក្ខខណ្ឌអីទៀត? ៕ 

ដោយ ៖ សិលា


ចែករំលែក៖