ព័ត៌មានទាន់ហេតុការណ៍៖

Apple នឹង​វាយលុកចូល​ទីផ្សារ​កុំព្យូទ័រ​យួរ​ដៃ​តម្លៃ​ទាប​នៅឆ្នាំក្រោយ

ចែករំលែក៖

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា Apple កំពុងរៀបចំដាក់លក់កុំព្យូទ័រ Mac តម្លៃសមរម្យក្នុងឆមាសទីមួយនៃឆ្នាំក្រោយ ដោយនេះជាការចូលទៅក្នុងទីផ្សារកុំព្យូទ័រយួរដៃតម្លៃទាបជាលើកដំបូង។

កំព្យូទ័រនេះមានគោលបំណងទាក់ទាញអតិថិជនឱ្យឆ្ងាយពីការប្រើប្រាស់ Chromebooks របស់ Google និងកុំព្យូទ័រ Windows  និងត្រូវបានផលិតឡើងសម្រាប់សិស្ស និស្សិត អាជីវកម្ម និងអ្នកប្រើប្រាស់ធម្មតាដែលបើកមើលគេហទំព័រ ជាចម្បង ធ្វើការលើឯកសារ ឬធ្វើការកែសម្រួលប្រព័ន្ធផ្សព្វផ្សាយស្រាលៗ នេះបើតាម Bloomberg បានរាយការណ៍ដោយដកស្រង់សំដីមនុស្សដែលដឹងពីរឿងនេះ។

Apple ក៏​កំពុង​កំណត់​គោលដៅ​ចាប់យកអ្នក​ទិញ iPad ដែល​ប្រហែល​ជា​ចូលចិត្ត​កុំព្យូទ័រ​យួរដៃ​បែប​បុរាណ​។ របាយការណ៍បាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មានបំណងលក់កុំព្យូទ័រយួរដៃដែលមានលេខកូដ J700 ដែលមានតម្លៃក្រោម 1,000ដុល្លារ ដោយប្រើសមាសធាតុដែលមិនសូវជឿនលឿន។ បច្ចុប្បន្ន​វា​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេស្ត​យ៉ាង​សកម្ម​នៅ Apple និង​ក្នុង​ការ​ផលិត​ដំបូង​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់​នៅ​បរទេស។

Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ Reuters ទេ។ 

Mac ថោកបំផុតដែលអាចរកបាននាពេលបច្ចុប្បន្នគឺ M4 MacBook Air ដែលមានតម្លៃ 999ដុល្លារ ធ្លាក់ចុះមកត្រឹម 899ដុល្លារ ជាមួយនឹងការបញ្ចុះតម្លៃសម្រាប់សិស្ស។ 

កុំព្យូទ័រ​យួរ​ដៃ​នេះ​នឹង​មាន​ប្រព័ន្ធ​ដំណើរការ iPhone និង​អេក្រង់ LCD កម្រិត​ទាប ដោយ​អេក្រង់​មាន​ទំហំ​ក្រោម 13.6 អ៊ីង ដែល​តូច​បំផុត​ក្នុង​ចំណោម Mac បច្ចុប្បន្ន។

របាយការណ៍នេះបាននិយាយថា វាជាលើកដំបូងដែល Apple បានប្រើប្រព័ន្ធដំណើរការ iPhone នៅក្នុង Mac ជាជាងបន្ទះឈីបដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុំព្យូទ័រ។ ការធ្វើតេស្តខាងក្នុងបានបង្ហាញថាបន្ទះឈីបស្មាតហ្វូនអាចដំណើរការបានល្អជាង Mac-optimized M1 ដែលប្រើក្នុងកុំព្យូទ័រយួរដៃដូចកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន Apple បានរាយការណ៍ថា ការលក់របស់ Mac មានចំនួន 8.73 ពាន់លានដុល្លារនៅក្នុងត្រីមាសទី 4៕


ចែករំលែក៖