ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅតសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- កុំនិយាយពីទំនាក់ទំនងកម្ពុជា-សៀម = ព្រោះតាំងមុនផ្ទុះអាវុធមក មិនដែលមានទំនាក់ទំនងល្អនិងស្មោះត្រង់ជាមួយគ្នាទេ?

២- ការរៀបចំមហោស្រពសិល្បៈរឿងអ្នកតាឃ្លាំងមឿង = គឺជារឿងប្រវត្តិសាស្ត្រខ្មែរ ដែលកើតឡើងជាយូរលង់មកហើយ មិនមែនបង្កើតឡើងដើម្បីលើកជើងនរណាទេ?

៣- នរណាក៏ដឹងដែរថាសៀមមិនចង់បានសន្តិភាពជាមួយកម្ពុជាទេដោយសៀមសំអាងលើអាវុធយុទ្ធភ័ណ្ឌវាទំនើបនិងសម្បូរបែបជាងខ្មែរ = ក៏ប៉ុន្តែសៀមត្រូវចាប់បង្ខំដោយពន្ធនាំចូលទំនិញទៅសហរដ្ឋអាមេរិកទើបសៀមយល់ព្រមចុះហត្ថលេខាទាំងទើសទាល់។

៤-  អញ្ចឹងបានមួយដង្ហើមចង្រឹតសៀមគំរាមថានឹងផ្ទុះសង្គ្រាមជាមួយកម្ពុជាៗ = តែការផ្ទុះសង្គ្រាមមិនកើតដោយសារសៀមខ្លាចលោកត្រាំរឹតកវា?

៥- សៀមរករឿងខ្មែរជារៀងរហូត = តាំងពីចាញ់រឿងប្រាសាទតាមាន់ធំ តូចនិងតាក្របីរហូតដល់ប្រាសាទខ្នារថែមទៀត?

៦- តែសៀមស្លាក់កកដោយសារមានឯកឧត្តមត្រាំនៅពាំងពីមុខ = បើកុំមានឯកឧត្តមត្រាំនៅពាំងពីមុខទេ សៀមអាចនឹងវ៉ៃខ្មែរសារជាថ្មី។

៧- បើសៀមវ៉ៃខ្មែរជាថ្មី = ស្មើនឹងសៀមប្រឆាំងលោកត្រាំនិងមើលស្រាលឯកឧត្តមត្រាំ?

៨- ឯកឧត្តមត្រាំមិនអនុញ្ញាតឲ្យសៀមមើលស្រាលខ្លួនដែលជាចៅហ្វាយរបស់សៀមជាដាច់ខាត = ដោយដឹងចិត្តសៀមទើបលោកត្រាំដាក់កម្រឹតឲ្យអនុទិនទៅចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាឲ្យបានទោះអនុទិនយកឡេះនៅបុណ្យសពខ្មោចស្តេចស្រីសៀមក៏ដោយ។

៩- បុណ្យសពខ្មោចស្តេចស្រីសៀមមិនមែនជាហេតុផលទេ = ព្រោះទៅចុះហត្ថលេខាសន្តិភាពនៅថ្ងៃ២៦តុលារួច អនុទិន នៅបន្តប្រជុំកំពូលអាស៊ានទៀតបាន?

១០- ក្រោយប្រជុំកំពូលអាស៊ានរួច អនុទិនបន្តប្រជុំAPECទៀត អត់បានត្រឡប់ទៅបុណ្យខ្មោចស្តេចស្រីសៀមឯណា = សៀមវាគ្រាន់តែកំញើញខ្មែរប៉ុណ្ណោះតែវាមិនហ៊ានវ៉ៃខ្មែរទេ៕

ដោយ ៖ សុខ ឥសាន


ចែករំលែក៖