ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRANG ROVER បេីកបុករះម៉ូតូ២គ្រឿងដែលឈប់រង់ចាំទិញមីឆាបាយបណ្តាលឲ្យរងការខូចខាត និងមនុស្ស២នាក់

ចែករំលែក៖

  ភ្នំពេញ៖រថយន្តម៉ាកRANG ROVERមួយគ្រឿងខណៈអ្នកបេីកបរ ស្រវឹងក៏ជ្រុលទៅបុកនិងម៉ូតូ២គ្រឿងដែលឈប់រង់ចាំទិញមីឆាបាយឆា បណ្តាលឲ្យរងការខូចខាតរបួសមនុស្សប្រុសស្រី២នាក់។ 

  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ 

  តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បានបេីករថយន្តម៉ាកRANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI 8288 បានបេីកធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកេីតហេតុ ដែលជាផ្លូវកោង ហើយណាមួយអ្នកបេីកស្រវឹង ក៏ជ្រុលទៅបុកនិងម៉ូតូ២គ្រឿង ក្នុងមានម៉ូតូ ហុងដាស្តុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS 0443 ដែលជិះដោយនារីម្នាក់ និងធន់ធំមួយទៀតម៉ាកYAMAHA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LY5858 ដែលជិះដោយបុរសម្នាក់ កំពុងនាំគ្នាអង្គុយលើម៉ូតូ រងចាំទិញមីឆាបាយ បណ្តាលឲ្យម៉ូតូរងការខូចខាត ក៏ដូចជាធ្វើឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសត្រង់ជេីង ត្រូវបានយកទៅសង្គ្រោះនៅគ្លីនិកឯកជនដែលនៅក្បែរនោះ   

  ដោយឡែករថយន្តវិញ ខូចខាតកាងមុខ តែមិនគ្រោះថ្នាក់ដល់មនុស្ស ហើយអ្នកបេីកបរ ក៏មិនបានគេចទៅណាដែរគឺរង់ចាំជួយដោះស្រាយផងដែរ   

  ក្រោយកេីតហេតុ ក៏មានតំណាងភាគីទាំងសង្ខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសនិងជួសជុលម៉ូតូ បញ្ចប់រឿងនៅកន្លែងកើតហេតុ  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖