ខេត្តស្វាយរៀង:កំលាំងសមត្ថកិច្ចនគរបាលក្រុងបាវិតដាក់គោលដៅ អនុវត្តន៏ ត្រួតពិនិត្យ រកសារធាតុញៀន អាវុធជាតិផ្ទុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។
នគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងទី២៧ខែវិច្ឆិកាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះ បូរ ពៅ អាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើត ភូមិព្រែប្រសព្វ ឃុំ រកាធំស្រុក ឆ្លូង ខេត្តក្រចេះ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានចុះដាក់គោលដៅ អនុវត្តន៏ ត្រួតពិនិត្យ រកសារធាតុញៀន អាវុធជាតិផ្ទុះ ស្ថិតនៅភូម ត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត និងបានត្រួតពិនិត្យលើម៉ូតូ១គ្រឿងម៉ាក់Excerterពណ៌ផ្កាឈូក គ្មាន ស្លាកលេខ បើកបរដោយបុរសម្នាក់ រួចក៏ធ្វើការត្រួតពិនិត្យស្រាប់តែប្រទះឃើញកាំបិតកែច្នៃ១ដើម នៅ ក្នុងខ្លុប ម៉ូតូ ។
ប្រភពដដែលបន្តថាបានឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តសារធាតុញៀន គឺវិជ្ជមាន(+) ព្រមទាំងដកហូត វត្ថុតាង:កាំបិត០១ដើមម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ គ្មានស្លាកលេខ (បិទស្គត់ពណ៍ផ្កាឈូក)។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលក្រុងបាវិត បានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាតការបន្តតាមច្បាប់។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច