យន្តហោះចម្បាំង១០គ្រឿងរបស់ប្រទេស ៤នៅក្នុងតំបន់អឺរ៉ុបបានហោះហើរទៅស្ទាក់ យន្តហោះទមា្លក់គ្រាប់របស់រុស្ស៊ី Tu-160 ដែលកំពុងហោះហើរនៅជិតដែនអាកាសប្រទេសន័រវេយសនិងអេស្បាញ។
ប្រទេសន័រវេសជាប្រទេសដំបូងដែលបានប្រទះឃើញយន្តហោះរបស់រុស្ស៊ីហោះ ហើរនៅក្បែរព្រំដែនអាកាសរបស់ខ្លួនឆ្ពោះ ទៅកាន់ឆ្នេរសមុទ្រខេត្ត Bilbao ប្រទេស អេស្ប៉ាញ។ ក្រោយមកបារាំងក៏បានបញ្ជូន យន្តហោះប្រតិកម្មរហ័ស២គ្រឿងទៅរារាំងផងដែរ។
នៅពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ ខាងលើនៅឡើយ។ ហេតុការណ៍ខាងលើកើតឡើងចំពេលដែលរុស្ស៊ីនិងណាតូកំពុង ប្រឈមមុខតានតឹងដាក់គ្នាលើបញ្ហាជាច្រើនក្នុងនោះមានប្រព័ន្ធការពារមីស៊ីលជាដើម។
ទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែតាន់តឹងខ្លាំងឡើងក្រោយពេលដែលរុស្ស៊ីចោទប្រកាន់ណាតូថា បានកៀរគរប្រទេសអតីតសហភាពសូវៀតចូលក្នុងអង្គការនេះ។ កន្លងមកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែល ហ្ស៊ិកនាយករដ្ឋមន្ត្រីសាធារណរដ្ឋ Montenegro និងណាតូបានចុះហត្ថលេខាដាក់ បញ្ជូលប្រទេសនេះជាសមាជិកថ្មីរបស់ណាតូ។ ម៉ុងតេណេត្រូជាប្រទេសចូចមួយស្ថិតនៅក្នុងតំបន់បាលកានបានក្លាយជាសមាជិកទី២៩របស់ណាតូ។ ការដាក់បញ្ចូល នោះបានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែអាក្រក់ជាងមុនទៅទៀត។
មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា នាយករដ្ឋមន្ត្រី Milo Dukanovic បញ្ជាក់ ថា ក្រោយរយៈពេល១០ឆ្នាំចាប់តាំងពីទទួល បានឯករាជ្យម៉ុងតេណេក្រូបានក្លាយជា សមាជិករបស់ណាតូ។ ទាំងនោះបានបង្ហាញ យ៉ាងច្បាស់ថា ប្រទេសតូចមួយនេះមានការកំណត់ទៅនឹងអនគត់របស់ខ្លួន។ លោក បន្តទៀតថា ណាតូនឹងដើរតួនាទីយ៉ាង សំខាន់នៅក្នុងការរក្សាសន្តិភាពស្ថិភាពនៅក្នុងតំបន់។
ចំណែកអគ្គលេខាធិការណាតូវិញបានបញ្ជាក់ថា ម៉ុងតេណេក្រូត្រូវតែអនុវត្តពេញលេញនូវនយោបាយរបស់ណាតូ។ នេះជារឿងដែលគួរឲ្យត្រេកអរបំផុតដែលណាតូមានសមាជិកថ្មីមួយទៀត។ ប្រទេសជា សមាជិកបង្ហាញការគាំទ្រអបអរសាទរដល់ សមាជិកថ្មីរបស់ខ្លួន។
ការដាក់បញ្ចូលសមាជិកថ្មីដែលមាន ទីតាំងនៅសមុទ្របាលកានធ្វើឲ្យទំនាក់ ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែតានតឹងជាងមុនដោយសារតែប្រទេសជាសមាជិកណាតូអាចដាក់ពង្រាយកម្លាំងអាវុធនិងទាហានជួយការពារសន្តិសុខប្រទេសនោះ។
កន្លងមករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បញ្ជាក់ថា ណាតូនឹង ដាក់ពង្រាយ៤កងពលតូចនៅតំបន់អឺរ៉ុបខាងកើតដើម្បីទប់ទល់ជាមួយរុស្ស៊ី។
សារព័ត៌មានរ៉យទ័របានផ្សាយថា បណ្តា ប្រទេសតំបន់សមុទ្របាល់ទិកដែលបានចូល ជាសមាជិកណាតូកាលពីឆ្នាំ២០០៤ ដូចជា Estonia , Latvia និង Lithuania បានស្នើ ដល់សម្ពន្ធមិត្តយោធាណាតូដាក់ពង្រាយកម្លាំងយោធានៅក្នុងប្រទេសរបស់ខ្លួនដោយ ប្រទេសទាំងនោះព្រួយបារម្ភពីការគំរាម កំហែងពីប្រទេសរុស្ស៊ីក្រោយពេលដែល រុស្ស៊ីបានដាក់បញ្ចូលតំបន់ស្វយ័តគ្រីមៀស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។
លោក ខាតធើរធឺ បញ្ជាក់ថា ក្រោយពេលទទួលបានសំណើអង្គការណាតូបានត្រៀមលក្ខណៈដាក់ពង្រាយ៤កងពលតូចនៅតាមប្រទេសតំបន់សមុទ្របាល់ទិក និង ប្រទេសប៉ូឡូញ។ សារព័ត៌មាន The Wall Street Jounal បានផ្សាយថា ណាតូនឹងដាក់ ពង្រាយកម្លាំងទាហាន៤ពាន់នាក់នៅក្នុងគម្រោងខាងលើ។
លោក ខាតធើ បាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សន កិច្ចនៅប្រទេសអាល្លឺម៉ង់ថា គម្រោងខាង លើកំពុងតែពិភាក្សា ប៉ុន្តែលោកមិនបានផ្តល់ ព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សានោះទេ។
មន្ត្រីអាមេរិកបានបញ្ជាក់ថា គោលដៅ របស់អាមេរិកនៅតំបន់អឺរ៉ុបគឺអនុវត្តឲ្យ បានឆាប់រហ័សក្នុងការជួយដល់សម្ពន្ធមិត្តដើម្បីទប់ស្កាត់សកម្មភាពគំរាមកំហែងពី រុស្ស៊ី។ អាមេរិកក៏បានបង្កើតមូលនិធិការពារជាតិដើម្បីហ្វឹកហ្វឺនកម្លាំងយោធាក៏ដូចជាសកម្មភាពធ្វើសមយុទ្ធរបស់ណាតូ។
ដំណើរទស្សនកិច្ចរបស់លោក ខាតធើ ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងគោលដៅជួប ពិភាក្សាជាមួយមេបញ្ជាការកងទ័ពណាតូនិងមេបញ្ជាការកងទ័ពអាមេរិកនៅទីនោះដើម្បីពិភាក្សាស្តីពីការដាក់ពង្រាយកម្លាំងនៅអឺរ៉ុបខាងកើត។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ ក្រោយពេលអាមេរិក ប្រតិកម្មពីយន្តហោះចម្បាំងរុស្ស៊ីបានចូលឈ្លានពានតំបន់បាល់ទិក ណាតូបានបញ្ជូន យន្តហោះចម្បាំងទៅកាន់ទីនោះដើម្បីរារាំង យន្តហោះរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិប្រទេសឡាត់វៀកាល ពីថ្ងៃទី៣ ខែឧសភា បានឲ្យដឹងថា យន្តហោះ ចម្បាំងណាតូ៥គ្រឿងបានទៅកាន់តំបន់សមុទ្របាល់ទិកដើម្បីការពារដែនអាកាសនៅទីនោះ។ នៅចុងខែមេសាកន្លងមកយន្ត ហោះចម្បាំងណាតូបានចូលទៅរារាំងយន្តហោះចម្បាំងរុស្ស៊ីដែលហោះចូលដែនអាកាសសមុទ្របាល់ទិក៕ ម៉ែវ សាធី