ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មុិញនិងព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារថា ៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មុិញនិងព្រឹកនេះ ។ 

សម្តេចបន្តថា ៖ ក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។

បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់

ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន

ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។

សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ

ដល់ប្រជាជនដែលភៀសសឹកចេញពី

តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន

សុវត្តិភាព។

ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង

ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់

អាវុធទប់ទល់ជាមួយការឈ្លានពាន។

សូមការយោគយល់ពីភ្ញៀវជាតិនិង

អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។

សូមកីឡាករ កីឡាការិនីដែលទៅចូល

ការប្រកួតសុីហ្រេ្គមលើកទី៣៣នៅ

ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕

ដោយ ៖ សិលា


ចែករំលែក៖