ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សៀមមិនមែនជាប្រទេសអាចរស់នៅបានតែឯកឯងទេ = តែសៀមមានចរិតជាប្រទេសទំនើងមានមហិច្ឆតាចង់ធ្វើបងធំនៅអាស៊ីនិងពិភពលោក?
២- សម័យទំនើបឥឡូវមិនដូចសវទី១៣ ដែលសៀមអាចធ្វើអ្វីបានតាមចិត្តចង់ទេ = នៅលើពិភពលោកមានប្រទេសខ្លាំងៗជាងសៀមច្រើន ដែលសៀមមិនអាចមើលស្រាលបានទេ។
៣- មហិច្ឆតារបស់សៀមធំធេងណាស់ = តែសៀមគ្មានលទ្ធភាពធ្វើអ្វីបានតាមការចង់បានទេ។
៤- គ្រាន់តែចង់ត្រួតត្រាកម្ពុជាតូចមួយក៏សៀមមិនអាចធ្វើបានផង = វ៉ៃកម្ពុជា៣ថ្ងៃកន្លងទៅនេះសៀមក៏ត្រូវបែកមុខបែកមាត់យ៉ាងធំច្រើនកន្លែងដែរមិនស្រួលប៉ុន្មានទេ?
៥- មហិច្ឆតារបស់សៀមមាននៅក្នុងអារម្មណ៍ = តែសៀមមិនអាចសម្រេចបានតាមអារម្មណ៍នោះទេ។
៦- បើសៀមហ៊ានធ្វើខ្លាំង សៀមនឹងត្រូវឯកោពីពិភពលោក។
៧- សៀមបានដាំបាយមិនប្រមាណឆ្នាំង = សៀមឃើញដំរីជុះចង់ជុះតាមដំរី ទៅមិនរួចទេ?
៨- សៀមគ្រាន់តែបិទច្រកព្រំដែនជាមួយកម្ពុជាតែមួយ = ក៏សៀមមានភាពវេទនាទៅហើយ
ចុះបើមានជាមួយបណ្តាប្រទេសផ្សេងទៀតតើសៀមវេទនាយ៉ាងណា?
៩- គ្រឿងសព្វាវុធដែលសៀមមានសព្វថ្ងៃភាគច្រើនគឺសល់ពីសហរដ្ឋអាមេរិកដែលបោះចោលក្រោយសង្គ្រាមនៅវៀតណាមទេ = អញ្ចឹងមួយចំនួនធំចាស់ហួសសម័យ?
១០- សៀមអាងទាហ៊ានច្រើន = តែជាទាហ៊ានលំអសួន? ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច