ភ្នំពេញ ៖ បុរសម្នាក់ជាប់គុក៧ឆ្នាំហើយ ចេញមកវិញមិនកែខ្លួន ត្រូវសមត្ថកិច្ចខណ្ឌឫស្សកែវ ឃាត់ខ្លួន ក្រោយពីដាក់កាំភ្លើងតាមខ្លួន និងបានបាញ់តដៃ មកលើសមត្ថកិច្ចថែមទៀត។
បើតាមការបញ្ជាក់ពី លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ទទួលបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ និងបានចាត់លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌ និងអន្តរាគមន៍ ដើម្បីការពារបទល្មើសផ្សេងៗ និងសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋស្រាប់តែឃើញ បុរសម្នាក់ជិះម៉ូតូ គួរឲ្យសង្ស័យ ហៅមិនឈប់ និងដកកាំភ្លើងគំរាម។ សមត្ថកិច្ចក៏បន្តដេញតាម ប្រថុយ ជីវិតតាមចាប់ជនសង្ស័យដែលជាមុខសញ្ញា ខណៈមានកាំភ្លើងខ្លី បាញ់តដៃជាមួយសមត្ថកិច្ចថែមទៀត។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ជនសង្ស័យ កាលពីម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវនិងកំលាំងជំនាញខណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្ថែមថា ជនសង្ស័យឈ្មោះ ប៊ូ យូហេង អាយុ៣៣ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះលេខ១៨៦០ ផ្លូវ៦០ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន)។ ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធធនាគារព្រៃសចំនួន០៧ឆ្នាំ ទើបតែចេញពីគុកបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សម្ភារៈដកហូតរួមមាន៖
. អាវុធខ្លី០១ដើមម៉ាកK59 លេខ5533, គ្រាប់ចំនួន05គ្រាប់, សំបកគ្រាប់K59ចំនួន01គ្រាប់, ទូរសព្ទមួយគ្រឿងម៉ាកoppo ពណ៌សលេខស៊ីម 061511799, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន01សន្លឹក, ម៉ូតូមួយគ្រឿងម៉ាកSUZUKI Nex ពណ័ស+ទឹកប៊ិច ស្លាកលេខភ្នំពេញ 1HH-8184។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច