ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះបងប្អូន អ្នកមីង លោកពូ លោកយាយ លោកតាទាំងអស់ ដែលបានបរិច្ចាគអំណោយជាថវិកា សម្ភារៈ ឬគ្រឿងឧបភោគបរិភោគតាមរយៈមូលនិធិក្រសួងទេសចរណ៍ ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ពោលគឺ លោករដ្ឋមន្ត្រីបានចាត់ទុកថា នេះគឺជាទឹកចិត្តដ៏ធំធេងបានឆ្លុះបញ្ចាំងនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាការគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព។
នាទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច