ខេត្តបន្ទាយមានជ័យ ៖ លោក កែ គឹម យ៉ាន តំណាងរាស្ត្រមណ្ឌលខេត្ត បន្ទាយមានជ័យ និងជាឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានឧបត្ថម្ភ កូកាកូឡា ចំនួន ៤០០កេស ដល់កម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។ អំណោយត្រូវបានយកទៅចែកជូនដល់ កម្លាំងជួរមុខទិសខេត្តបន្ទាយមានជ័យ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កែ គឹម យ៉ាន តំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា សូមឯកឧត្តម ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជោគជ័យគ្រប់ភារកិច្ច៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច