ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ទទួលបន្លែធម្មជាតិ ពីហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី ចំនួន២តោន ដែលរួមមាន ដំឡូងជ្វាជប៉ុន និងខ្ទឹមសរសុវត្ថិភាព 

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមទាំង សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដឹកនាំដោយ លោក តូច ណារត្ន អនុប្រធាន ស.ស.យ.ក.ព.ម តំណាងលោក ងឿន ច័ន្ទលីនប៉ូឡែន ប្រធានសហភាពសហព័ន្ធកម្ពុជា វិស័យព័ត៌មាន បានអញ្ជើញទទួលបន្លែធម្មជាតិ ពីហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី ចំនួន២តោន ដែលរួមមាន៖ ដំឡូងជ្វាជប៉ុន និងខ្ទឹមសរសុវត្ថិភាព នៅទីស្ដីការក្រសួងព័ត៌មាន ។

ក្នុងនោះ លោក ជ្រីម ឆេងលីម សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ក៏បានឧបត្ថម្ភឈុតម៉ាស់ការពារសារធាតុគីមីចំនួន៥០ម៉ាស់ ដល់ក្រសួងព័ត៌មាន សម្រាប់បែងចែកជូនអ្នកសារព័ត៌មានជួរមុខ ក្នុងករណីចាំបាច់ ៕

ដោយ ៖ សិលា


ចែករំលែក៖