ប្រទេសថៃ ៖ លោក ថាណាថន ជួងរុងរឿងគិត អតីតប្រធានគណបក្សអនាគតឆ្ពោះទៅមុខ បានលើកឡើងពីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ បញ្ហាកើតឡើងតាំងពីជម្លោះកើតឡើងដំបូងភ្លាមៗមកគួរតែត្រូវបានដោះស្រាយឲ្យបានឆាប់ ក៏ប៉ុន្តែរឿងដែលកើតឡើងកន្លងមករដ្ឋាភិបាលកាន់អំណាចបែជាមិនបានធ្វើបានល្អគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ស្ថានការណ៍មិនឱ្យកាន់តែធ្ងន់ធ្ងរដល់ពេលបច្ចុប្បន្ននេះ។ លោកជឿថា គ្មាននរណាម្នាក់ស្រេកឃ្លានឈាម ឬចង់បានសង្គ្រាមនោះទេ។ មនុស្សគ្រប់គ្នាចង់បានសន្តិភាព។
លោកសង្គត់ធ្ងន់ថា ប្រសិនបើលោក ភីតា លីម ជរឿនរ៉ាត់ អតីតមេដឹកនាំគណបក្សឆ្ពោះទៅមុខជានាយករដ្ឋមន្ត្រីនៅពេលនោះ ស្ថានភាពនេះប្រាកដជាមិនឈានដល់ដំណាក់កាលនេះទេ។
ថ្លែងក្នុងជំនួបជាមួយសមាជិកនៃគណបក្សប្រជាជន លោក Thanathorn បញ្ជាក់ច្បាស់ៗថា បើភីតា កាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីពេលនោះមក វិធីសាស្រ្តផ្សេងៗនឹងត្រូវបានប្រើប្រាស់ ដើម្បីទប់ស្កាត់ស្ថានការណ៍មិនថាយន្តការពាណិជ្ជកម្ម ការទូត ឬគោលនយោបាយការបរទេស វិធីសាស្រ្តនាៗនឹងត្រូវបានប្រើប្រាស់ឱ្យបានពេញលេញ និង មានប្រសិទ្ធភាពបំផុតចៀសវាងសង្រ្គាមផ្ទុះឡើងដូចបច្ចុប្បន្ន។ លោកថា នេះជាលទ្ធផល ស្ថានភាពនឹងមិនកាន់តែអាក្រក់ទៅៗដល់ចំណុចដែលប្រជាជនសាមញ្ញកំពុងរងទុក្ខវេទនាដូចពេលនេះនោះទេ៕
ប្រភព ៖ (សុីសុីថែមស៍)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច