ឧត្តរមានជ័យ ៖ ប្រភពពីទាហានខ្មែរសុរិន្ទក្នុងជួរទាហានសៀម បានឱ្យដឹងថា ទាហានសៀមដែលលេីកគ្នាមកឈ្លានពានបូរណភាពទឹកដីខ្មែរ នៅសមរភូមិភូមិជោគជ័យ ព្រៃចាន់ និង ប្រាសាទតាក្របី ស្លាប់មេទ័ពសៀមថ្នាក់ឧត្ដមសេនីយ៍ជាមេបញ្ជាការកងពលតូច ២នាក់ និង ថ្នាក់វរសេនីយ៍ឯក មេបញ្ជាការវរៈសេនាតូច ២នាក់ និងកូនទាហានសៀមស្លាប់សរុប ៤២ នាក់ នៅថ្ងៃទី១៧ ធ្នូ ឆ្នាំ ២០២៥ ។ ក្នុងនោះ នៅសមរភូមិភូមិជោគជ័យ ស្លាប់មេកងពលតូចសៀម ១នាក់ កូនទាហាន ១៩ នាក់ នៅសមរភូមិប្រាសាទតាក្របី ស្លាប់មេកងពលតូច១នាក់ មេវរៈសេនាតូច ២នាក់ និងកូនទាហាន ១៩នាក់ ។
ប្រភពពីទាហានខ្មែរសុរិន្ទដដែលបានឱ្យដឹងទៀតថា ចំនួនទាហានសៀមស្លាប់សម្រាប់ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៥ គឺអាចច្រេីនជានេះ តែមេបញ្ជាការថ្នាក់លេីរបស់សៀមបិទបាំងព័ត៌មាន ដេីម្បីកុំអោយទាហានសៀមបាក់ទឹកចិត្ត។ តែទោះជាយ៉ាងណាក្ដី ទាហានសៀមបានបាក់ទឹកចិត្តរត់ចោលសមរភូមិច្រើនណាស់ ហេតុនេះហើយ ទេីបមេបញ្ជាការកងទ័ពជើងគោកសៀមប្រកាសជ្រើសរើសទាហានថ្មីជំនួសទាហានសៀមដែលរត់ចោលជួរ ។
ចាប់តាំងពីទាហានសៀមលេីកទាហានមកឈ្លានពានប្រទេសកម្ពុជារយៈពេល ១២ថ្ងៃ កន្លងមកនេះ ចំនួនទាហានសៀមស្លាប់កេីនឡេីងជាង ៥០០០ នាក់ រងរបួសធ្ងន់ស្រាលជាង ១០០០០ នាក់ ។
សូមអរគុណបងប្អូនទាហានខ្មែរសុរិន្ទ ដែលបានជួយផ្ដល់ព័ត៌មានសំខាន់ៗមកអោយខាងកងទ័ពកម្ពុជា ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច