ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាឃាតកកាប់សម្លាប់បុរសម្នាក់នៅព្រៃបឹងមួយកន្លែង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមចាប់បានហេីយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះនៅមូលដ្ឋានខណ្ឌជ្រោយចង្វា។
ជនដៃដល់ឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានបុរសម្នាក់បានដេីរចូលទៅក្នុងបឹងបំណងទៅដាំឈូក ខណៈទៅដល់ចំណុចកេីតហេតុក៏ឃេីញមានបុរសម្នាក់ដេកស្លាប់ដោយមានឈាមនិងស្នាមកាំបិតនៅលើខ្លួនប្រាណទៀតផង ភ្លាមៗនោះក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកហុ៊មព័ទ្ធទីតាំងខាងលេី។
ក្រោយធ្វេីសកម្មភាពរួចជនដៃដល់បានព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែលជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានយកទៅចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច