ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ រ៉េមី៖ តើកត្តាអ្វីខ្លះដែលធ្វើឲ្យខ្លួនយើងចង់ទៅលេងប្រទេសនោះក្រៅតែពីប្រទេសខ្លួនឯង? 

ចែករំលែក៖

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា, ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឲ្យបានច្រើន សូមគិតរឿងងាយៗដោយកុំស្មុគ្រស្មាញ។ យើងគួរសួរខ្លួនឯងថា: តើកត្តាអ្វីខ្លះដែលធ្វើឲ្យខ្លួនយើងចង់ទៅលេងប្រទេសនោះក្រៅតែពីប្រទេសខ្លួនឯង? ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់គឺផ្អែកលើកត្តាដូចខាងក្រោម:

– សន្តិសុខ ( កម្រឮថាមានចោរលួច ចោរប្លន់ ឬចាប់ជំរឹត។ល។)

– ប្រជាជនស្មោះត្រង់មិនបោកប្រាស់។

– អនាម័យសំខាន់ណាស់គឺសំដៅទៅលើបរិស្ថាន ការស្នាក់នៅនិងម្ហូបអាហារ ។

– គោលដៅទេសចរណ៍ : មានកន្លែងដើរកំសាន្ត មានកន្លែង Shopping ពោលគឺមានអ្វីៗដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃអ្នកទេសចរណ៍។

– ប្រជាជនភាគច្រើនចេះប្រើភាសាដែលអាចទំនាក់ទំនងជាមួយអ្នកទេសចរណ៍បាន គឺជាភាសាអន្តរជាតិ (អង់គ្លេស) ។

ការឆ្លើយនូវលក្ខ័ណ្ឌងាយៗទាំង ៥នេះគឺអាចទាក់ទាញទេសចរណ៍បាន។ ពួកគេមកម្តងហើយនឹងមកម្តងទៀត ហើយនឹងនិយាយល្អតៗគ្នាមិនផុតពីមាត់ ៕

ដោយ : សិលា


ចែករំលែក៖