ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD.

ចែករំលែក៖

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD. ក្រោមហិរញ្ញប្បទានឥតសំណងពីមូលនិធិពិសេសសម្រាប់ការរៀបចំគម្រោង (Project Preparation Special Fund – PPSF) របស់ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)  ដើម្បីអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project – UIDP)។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD. ដោយមានការចូលរួមពី តំណាងក្រុមហ៊ុន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាទីប្រឹក្សា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធទីក្រុង (Urban Infrastructure Development Project- UIDP) និងសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយក្រុមហ៊ុន Kunhwa Engineering & Consulting Co., Ltd. សម្រាប់ការរៀបចំរបាយការណ៍សិក្សាសមិទ្ធលទ្ធភាព (FSR) របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIAR) និងប្លង់បច្ចេកទេសលម្អិត (DED) លើគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក សម្រាប់ក្រុងចំនួន ៤ គឺ ក្រុងកំពង់ឆ្នាំង ក្រុងកំពង់ចាម ក្រុងដូនកែវ (ខេត្តតាកែវ) និងក្រុងព្រៃវែង និងគម្រោងទីលានទុកដាក់សំរាមស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ សម្រាប់ក្រុងដូនកែវ និងក្រុងព្រៃវែង៕

ដោយ៖សិលា


ចែករំលែក៖