ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលតាមបណ្ដាខណ្ឌទាំង១៤ បន្តបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

១. ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៨៥៤នាក់ (ផ្តល់ឡើងវិញ ចំនួន៨០៤នាក់ និងផ្តល់ថ្មីចំនួន៥០នាក់។

២. ផ្តល់សៀវភៅស្នាក់នៅថ្មី ២២គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៣២គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ១៦គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ៩គ្រួសារ៕

ដោយ៖តារា


ចែករំលែក៖