ព័ត៌មានទាន់ហេតុការណ៍៖

ពិរុទ្ធជនចំនួន០២នាក់ប្រព្រឹត្តិករណីជួញដូរគ្រឿ ងញៀនកាលពីឆ្នាំ២០២៣និង២០២៥ ត្រូវសមត្ថកិច្ចនគរបាលស្រុកបវេលចាប់ខ្លួនតាមដីកាតុលាការខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦វេ លាម៉ោង១១និង០០នាទីនៅ ចំណុចនៅភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង និងចំណុច កោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការដឹកនាំរបស់លោកឧ ត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឋឯកសុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងបានច-ាប់ខ្លួនពិរុទ្ធជនចំនួន០២នាក់គឺ៖

១-ឈ្មោះ យ៉ាន សុភាថ (ហៅ ឃៀវ)ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ថាព រ ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

២-ឈ្មោះ ផុន រតនាហៅ ធេកឬកាថេកភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ទាំងពីរនាក់ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកបវេល ខេត្តបាត់ដំបង កាលពីឆ្នាំ២០២៣និង២០២៥។

ពេលនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកផែនជំនាញ អនុវត្តបន្តតាមនីតិវិធី៕

(រូបភាពនគរបាលស្រុកបវេល)


ចែករំលែក៖