ព័ត៌មានទាន់ហេតុការណ៍៖

AOT លែងបានមើល «ល្ខោនជាន់មីន» ដែលសំដែងដោយថៃទៀតហើយ ?

ចែករំលែក៖

ភ្នំពេញ៖ ការឯកភាពលើ បទឈប់បាញ់ រវាងកម្ពុជា និងថៃ ដែលចូលជាធរមានចាប់ពីម៉ោង ១២ ថ្ងៃត្រង់ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងនាំមកនូវសន្តិភាព និងការបន្ថយភាពតានតឹងតាមបន្ទាត់ព្រំដែន។ ប៉ុន្តែជាក់ស្តែង វាបានក្លាយជាការបង្ហាញច្បាស់ថា ការឯកភាពនោះ ត្រូវបានរំលោភយ៉ាងគ្មានការខ្មាសអៀនពីថៃ។

បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន មិនយូរប៉ុន្មាន យោធាថៃបានរំកិលកម្លាំងចូលក្នុងទឹកដីកម្ពុជា នៅតំបន់ជាច្រើនកន្លែង ប្បំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល។ ទង្វើទាំងនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត គឺចាប់តាំងពីពេលនោះមក សកម្មភាពបែប «ល្ខោនជាន់មីន» ដែលធ្លាប់តែបង្ហាញមុខបោកបញ្ឆោត AOT និងសហគមន៍អន្តរជាតិ របស់ភាគីថៃ មិនបានឃើញសំដែងដូចមុនទៀតឡើយ។ នេះបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិ កំពុង “ភ្ញាក់ខ្លួន” និងលែងជឿលើការបកស្រាយ ឬការបង្ហាញមុខបែបសម្តែង ដើម្បីលាក់បាំងការពិតរបស់ថៃ Don’t thai to ME ។

ការប្រើបទឈប់បាញ់ជាឧបករណ៍ ដើម្បីកេងពេលវេលា បង្កើនកម្លាំង ជិកលេនដ្ឋាន  និងបន្តសកម្មភាពយោធា គឺជាយុទ្ធសាស្ត្រដែលពិភពលោកមិនអាចទទួលយកបានទៀតឡើយ។ ទង្វើបែបនេះ បានបង្ហាញការមិនស្មោះត្រង់ និងការមិនគោរពកិច្ចព្រព្រៀង ដែលសហគមន៍អន្តរជាតិ កំពុងខិតខំរក្សា។

នៅចំពោះមុខភាពពិតដ៏ឃោរឃៅនេះ ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ព្រំដែន នៅតែជាអ្នករងគ្រោះដោយផ្ទាល់ ខណៈដែលពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

«ល្ខោនជាន់មីន» អាចបោកមនុស្សបានម្តង ឬពីរដង ប៉ុន្តែមិនអាចបោកការពិត និងមតិអន្តរជាតិបានជានិច្ចនោះទេ៕

ដោយ៖តាបូរណ៍


ចែករំលែក៖