ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររួមនិងសមត្ថកិច្ចចម្រុះក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដាក់កម្លាំងត្រួតពិនិត្យលំហូរជនបរទេសដែលចរាចរណ៍ឆ្លងកាត់មូលដ្ឋានខេត្តកោះកុង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព

ចែករំលែក៖

ខេត្តកោះកុង៖ សេចក្តីរាយការណ៍ពីមន្ទីរព័ត៌មានខេត្តកោះកុងឲ្យដឹងនៅថ្ងៃ២១មករា២០២៦នេះថា អាជ្ញាធររួមនិងសមត្ថកិច្ចចម្រុះក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដាក់កម្លាំងត្រួតពិនិត្យលំហូរជនបរទេសដែលចរាចរណ៍ឆ្លងកាត់មូលដ្ឋានខេត្តកោះកុង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំពីក្រសួងមហាផ្ទៃ ។ ការដាក់កម្លាំងត្រួតពិនិត្យនេះ ធ្វើឡើងនៅតាមដងផ្លូវ ដែលជាច្រកចេញ ចូល មូលដ្ឋានក្រុងខេមរភូមិន្ទខេត្តកោះកុង ដោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដេីម្បីពង្រឹង បញ្ជាក់ភាពស្របច្បាប់ពីការធ្វើដំណើរចេញចូលរបស់ជនបរទេសដែលឆ្លងកាត់ និងស្នាក់នៅក្នុងមូលដ្ឋានខេត្តកោះកុង។

សូមបញ្ជាក់ថា ជនជាតិចិនដែលរត់ចេញពីកន្លែងធ្វើការ ព្រោះខ្លាចសមត្ថកិច្ចបង្ក្រាបបទល្មើស Online Scam បានមកបន្តសុំកិច្ចអន្តរាគមន៍នៅស្ថានទូតចិន ដើម្បីវិលទៅស្រុកវិញ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ នារាជធានីភ្នំពេញ ៕

ដោយ៖ សិលា


ចែករំលែក៖