ខេត្តស្ទឹងត្រែង៖ ឱ! លោកប្រធានគណបក្ស…អើយ លោកដឹងហើយ តែធ្វើមិនដឹង ឬលោកមិនដឹងសោះតែម្តង។ នេះជាលើកឡើងរបស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលម្នាក់រិះគន់លើការអភិវឌ្ឍរបស់ខេត្ត និយាយទាំងការផ្ចាញ់ផ្ចាល ហើយខ្វះការពិចារណា !
លោកអភិបាលខេត្តបានបន្តថា ខ្ញុំសូមជម្រាបជូនលោកថា ដើមទ្រាំង ដែលរដ្ឋបាលខេត្តបានយកមកដាំលើសួនបវរធិបតី ខេត្តស្ទឹងត្រែងនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលថែទាំ ហើយមូលហេតុដែលក្រុមការងារជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកាប់ធាងចោលនោះ គឺដោយសារធាងខ្ពស់ ខ្យល់បក់បោកខ្លាំងធ្វើឱ្យរង្គើដល់គមទ្រាំងដែលមានសណ្ឋាននៅខ្ចី ដែលធ្វើឱ្យប៉ះពាល់ដល់ឬស អាចបណ្តាលឱ្យងាប់ដើមទាំងមូល (កន្លងមក ក្រោយពីកាត់ស្លឹករក្សាធាង មានដើមមួយចំនួនបានងាប់) កត្តានេះហើយដែលតម្រូវឱ្យកាត់ធាងបន្ត ដើម្បីរក្សាដើម និងបំប៉នគម ព្រមទាំងឬស។ សូមបញ្ជាក់ជូនថា ក្រុមការងារបាននៅថែទាំជាប់ជាប្រចាំ តាមរយៈការស្រោចទឹក ដាក់ជីបំប៉នបន្ថែម៕ អនិច្ចាតែអ្នកជឿ…

ដោយ៖សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច