ភ្នំពេញ÷មនុស្សប្រុសស្រី៣នាក់បានរងរបួសខណះបុរសម្នាក់បើកម៉ូតូរឺម៉កមួយគ្រឿងមានអ្នករួមដំណើរ២នាក់ទៀត ហើយអ្នកបើកបរទំនងងងុយដេកក៏ងោកមួយភាំងជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងពាក់លេខភ្នំពេញ2BX-5353កំពុងចតស្ងៀមពីក្រោយខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២៦។ នៅត្រង់ចំណុចមុខផ្សារពោធិចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុជនរកគ្រោះប្រុសស្រីបីនាក់ត្រូវបានបញ្ជូនតាមម៉ូតូរឺម៉កមួយគ្រឿងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករឺម៉កនិងរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច