ព័ត៌មានទាន់ហេតុការណ៍៖

បោះពួយហួសផ្លូវ បណ្ដាលឱ្យក្រឡាប់រថយន្ដ ស្លាប់អ្នកបេីកបរ​ម្នាក់​ចេញក្រៅនៅស្រុកឱរ៉ាល់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៨ ខែមករា ឆ្នំា ២០២៦ វេលាម៉ោង ០៦និង ២០នាទី​ព្រឹក មានករណីគ្រោះថ្នាក់ចរាចរ​ណ៍​រថយន្តបេីកបរក្នុងស្ថានភាព​ល្បឿ​នលឿនបណ្ដាលឱ្យធ្លាក់ផ្លូវក្រឡាប់ស្លាប់អ្នកបេីកបរ​ នៅចំណុ​ចលើផ្លូវ ជាតិលេខ​៤៤ចន្លោះគីឡូ​ម៉ែត្រ​លេខ​ (៧៥- ៧៦) ស្ថិត នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​អធិការនគរបាល្រុកឱរ៉ាល់​ បញ្ជាក់ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍កើ​ត​ឡើងអាចបណ្ដាលមកពីកត្ដាបើកប​រធ្វេសប្រហែស​លេីស​ល្បឿ​ន​កំ​ណ​ត់ទេីបឱ្យរថយន្ដហួសធ្លាក់ផ្លូវក្រឡា​ប់​ស្លា​ប់​អ្នកបេីកបរ​រថយន្តម៉ា​ក​ TOYOTA HIGHLA​N​D​E​R ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេ​ញ 2BH​-4​8​97។ តាមឯកសារអ្នក​បើកបរស្លាប់មានឈ្មោះ ហៀង តុ​លា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជីពាំង ឃុំជី​ពាំង ស្រុ​កពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រថយន្ដបើកបរពី​ទិ​សខាងលិចទៅទិសខាងកើត ។ 

ទីតាំងចំណុចកេីតហេតុសមត្ថកិច្ចបញ្ជាក់​ថា​ រថយន្ដបា​ន​រេចង្កូតរួចក្រឡាប់ធ្លាក់ផ្លូវ ខ​ណៈពេលអ្នកបញ្ជារថ​យ​ន្តបេីកក្នុងល្បឿនលឿនហេីយស្ថានភាពផ្លូវមិនអំ​ណោ​យផលបណ្ដាលឱ្យក្រឡាប់តែម្ដង​ ករណីខាងលេី​រថ​យន្តនិងសពត្រូវបានប្រគ​ល់ជូនក្រុមគ្រួសារសាច់ញាតិដើ​ម្បី​យកទៅធ្វើបុណ្យតាមប្រពៃណី៕

 


ចែករំលែក៖