ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបងបញ្ជូន​ក្រុម​អ្នក​ជល់​មាន់​ផ្គើន​លោក​ចៅហ្វាយខេត្ត​ចំនួន​០៩​នាក់​ទៅកាន់​តុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​៩​នាក់ ដែល​គេ​មើលឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ (​ជល់​មាន់​) ​ផ្គើន​នឹង​ការ​ព្រមាន​របស់​លោក​អភិបាលខេត្ត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ ការ​តាម​នីតិវិធី ជាមួយនឹង​វត្ថុ​តាង​ផង ក្រោយ​បញ្ចប់​ការ​កសាង​សំណុំរឿង​នៅ​អធិការ​ក្រង​បាត់ដំបង ​។

​ស្នងការ​រង​ទ​ទួ​ល​ផែន​ព្រហ្មទណ្ឌ លោក ​ឈឿ​ង គឹ​ម​សុង បាន​ឱ្យដឹងថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​០៩​នាក់​នោះ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​​អធិការ​ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា ​។ ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​បញ្ចប់​​នីតិវិធី​សួរនាំ និង​បាន​បញ្ជា​​ពួក​គេ​មក​​​ដល់​ស្នងការ​ខេត្ត​ហើយ​ ។

លោក​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​រៀបចំ​សំណុំ រឿង​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​របស់​តុលា​ការ​ ។ ​តាម​របាយ​ការ​ណ៍អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​ឆ្មក់​ចូល​បង្ក្រាប ក្នុង​គ្រា​ដែល​ក្រុម​អ្នក​វីវក់​នឹង​ល្បែង​ជល់​មាន់​ទាំងនោះ កំពុង​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់នៅ​ក្នុង​រោង​មួយ​កន្លែង​ដែល​បិទ ទ្វារ​របង​ជិត ស្ថិត​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​ជា​ល្បែងស៊ីសង​ខុសច្បាប់ និង​បាន​ផ្គើន​ទៅ​នឹង​ការ​ព្រមាន​ក្ដៅ​ៗ​ពី​សំណាក់​លោក​អភិបាលខេត្ត​ ។

​បើ​តាម​របាយ​ការ​ណ៍​អធិការ​ក្រុង​បាត់ដំបង​ដដែល ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំង​០៩​នាក់​​រួម​មាន​៖ ១-​ឈ្មោះ​រឿ​ប សីហា ភេទប្រុស ​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល  ២-​ឈ្មោះ​ហម ម៉ៅ ភេទប្រុស ​អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​គ្រូ​ស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ៣-​ឈ្មោះ​ហ៊ូ សុ​ជា ភេទប្រុស​ ​អាយុ​៤០​ឆ្នាំ  ៤-​ឈ្មោះ​ហឿ​ង សុ​ផុ​ន ភេទប្រុស​អាយុ​៦៤​ឆ្នាំ​ (២​នាក់​នេះ​) នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង  ៥-​ឈ្មោះ​អ៊ុ​ម សំណាង ភេទប្រុស​ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គិ ស្រុក​ថ្មគោល  ៦-​ឈ្មោះ​រុន រក្សា ភេទប្រុស​ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ទំនប់ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង  ៧-​ឈ្មោះ​វន សា​រ៉ា​ន់ ភេទប្រុស ​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា  ៨-​ឈ្មោះ​វង់ កក្កដា ភេទប្រុស ​អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា និង​៩-​ឈ្មោះ លាង ពក ភេទប្រុស​អាយុ​៧២​ឆ្នាំ នៅ​ភូមិ​តា​លាស់ ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី​ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ចំនួន​០៩​នាក់​នេះ វត្ថុ​តាង​ដែល​ក្រុម​នេះ​នាំ​គ្នា​ប្រព្រឹត្ត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​បាន​នៅ​នឹង​កន្លែង​ជាក់ស្ដែង​រួម​មាន​៖ អា​គកចំនួន​១៥​ក្បាល​(​មាន់​ជល់​)  ម៉ូតូ​ចំនួន​១០​គ្រឿង  ប្រាក់​ខ្មែរ​ចំនួន​៨០​ម៉ឺន​រៀល   ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ផ្គូរ​​ផ្គង​ចំនួន​០១​នាឡិកា​សម្រាប់​កំណត់ពេល​វេលា​ជល់​ចំនួន​០១ សង្វៀន​សម្រាប់​ជល់​​មាន់​ចំនួន​០១ ស៊ុម​ក្រុងមាន់​ជល់​ចំនួន​០៧  និង​សម្ភារ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​នៅ​ក្នុង​របាយ​ការ​ណ៍ គេ​បាន​និយាយ​តែ​ឈ្មោះ​អ្នក​ញៀន​​ល្បែង​ដែល​ត្រូវ​ឃាត់ខ្លួន តែ​គេ​មិន​ប្រាប់​ឈ្មោះ​ម្ចាស់​សង្វៀន​ជល់​មាន់ដ៏គឃ្លើន​នេះ​ទេ  ហើយ​ក៏​មិន​បបានបញ្ជាក់​ថា ជន​ណា​ម្នាក់​​​សង្វៀន​នេះ​ដែរ​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ដែល​ទម្លុះទម្លាយ​ដោយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឬ អ្នក​ធ្លាប់​បី​មាន់​យក​ទៅ​ប្រយុទ្ធ​ក្នុង​សង្វៀន​នេះ បាន​ចង្អុល​ចំ​ៗ​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​នោះ​ឈ្មោះ គី តែ​អ្នក​ស្រុក ឬ​អ្នក​ជល់​មាន់​ទម្លាប់​ហៅ​គាត់​ថា «​គី​ពេជ្រ​» ។ លោក​ដ​ង្ខៅ​គី​ពេជ្រ បាន​បើក​សង្វៀនមាន់​នេះ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​៕


ចែករំលែក៖