ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសន្តិសុខ!

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការការពារសន្តិសុខ មានផែនការ ការពារសន្តិសុខ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)។ 

ផែនការការពារសន្តិសុខ សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ផែនការ ការពារសន្តិសុខ ជូនលោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ 

បទបញ្ជា ស្ដីពី កិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៦។ ផ្សព្វផ្សាយផែនការការពារសន្តិសុខ ជូន លោកបណ្ឌិត ប្រធានរដ្ឋឡាវ។ ផែនការបង្រ្កាបបទល្មើសនិងការងារហ្វឹកហ្វឺនផ្សេងៗ។ ចូលរួមក្នុងកិច្ចប្រជុំនេះមាន នាយសេនាធិការរង ស្នងការរង នាយ នាយរងការិយាល័យ អង្គភាព ជំនាញពាក់ពន្ធ័ ព្រមទាំងភ្ជាប់ Video Conference ទៅកាន់សាលាទាំង២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី-ខេត្តទាំង២៥៕ដោយ៖តារា


ចែករំលែក៖