ព័ត៌មានទាន់ហេតុការណ៍៖

នគបាលស្រុកក្រគរស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ក្នុងចំណោមបក្ខពួកករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកក្រគរស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងចំណោមបក្សពួកករណីលួចម៉ូតូកាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦នៅវេលាម៉ោង១៧និង១០នាទីរសៀល នៅចំណុចក្នុងបរិវេណសាលាអនុវិទ្យាល័យកោះរំដួល ស្ថិតនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគបាលស្រុកក្រគរបានឲ្យដឹងថា យោងតាមកំណត់ហេតុបណ្ដឹងរបស់ជនរង គ្រោះឈ្មោះ ស្រី ងុឹត ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ បានបំភ្លឺថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦នៅវេលាម៉ោងប្រហែល១៣និង៣០នាទី កូន ប្រុសរបស់ខ្លួនឈ្មោះ និល គារិទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ បានយកម៉ូតូជិះទៅរៀនដូចសព្វដង។ លុះ ដល់ម៉ោងប្រហែល១៧និង១០នាទី ស្រាប់តែប្ដីរបស់ខ្លួនទូរសព្ទមកប្រាប់ថា កូនបាត់ម៉ូតូហើយ ក៏ឱ្យកូនជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តែម្ដងទៅ។

តាមកំណត់ហេតុបំភ្លឺ ជនរងគ្រោះឈ្មោះ និល គារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឃុំកើតហេតុខាងលើ បានបំភ្លឺថា នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង ១៣និង៣០នាទីថ្ងៃត្រង់ ខ្លួនបានយកម៉ូតូពីម្ដាយជិះទៅរៀននៅសាលាអនុវិទ្យាល័យកោះរំដួលដូចសព្វដង។ ពេលទៅដល់សាលាខ្លួនបានយកម៉ូតូទៅទុកក្នុងរបងសាលាជាមួយសិស្សដទៃទៀតដូចសព្វដង ហើយខ្លួនក៍ដើរទៅក្នុងថ្នាក់រៀនចម្ងាយប្រហែល៤០ម៉ែត្រពីម៉ូតូ ដោយបានចាក់សោរក នឹងដកសោរ។ ខ្លួនកំពុងរៀនមិនបានចាប់អារម្មណ៍នឹងម៉ូតូទេ លុះដល់ម៉ោង ១៧និង១០នាទី ខ្លួនចេញពីរៀនក៍ដើរមករកម៉ូតូតែមិនឃើញម៉ូតូរបស់ខ្លួនទេ ទើបដឹងថាបាត់។

ពេលនោះ ខ្លួនក៏ទៅប្រាប់គ្រូបន្ទុកថ្នាក់ ហើយខ្លួនក៏ឲ្យមិត្តភក្តិជូនខ្លួនមករាយការណ៍ជូនសម្ថតិកិច្ចនៅប៉ុស្តិ៍តែម្ដងទៅ។

សម្ភារៈបាត់បង់រួមមាន÷ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៍ខ្មៅ ផលិតឆ្នាំ2024ពាក់ស្លាកលេខ ភ្នំពេញ 1KU-0847 ។

បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវរហូតដល់ថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦ វេលាម៉ោង១៨និង៣០នាទី ទើបឃើញជនសង្ស័យចំនួន១នាក់ ក្នុងចំណោមបក្សពួក ៣នាក់÷១.ឈ្មោះ ឆូយ រ៉ាឆុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់(ឃាត់ខ្លួន គ្មានសារធាតុញៀន),២.ឈ្មោះ ឆូយ រ៉ាឆៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រត់គេចខ្លួន)និង៣.គ្មានសាវតាជាតិ,វត្ថុតាង។

បច្ចុប្បន្នជនសង្ស័យ១នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ២៩ខែមករាឆ្នាំ២០២៦វេលាម៉ោង១៨ និង៣០នាទី ដើម្បីបញ្ជូនមកខេត្តអនុវត្តនីតិវិធីបន្ត៕


ចែករំលែក៖