ភ្នំពេញ ៖ ស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការខណ្ឌដង្កោសម្រួលម៉ូតូជូននិស្សិតឆ្នាំទី៣ ហ៊ន វិសាល វិញនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ។
សូមរំលឹកថា ៖ ជនរងគ្រោះម្នាក់ទៀតហើយ ជានិស្សិតមកពី ខេត្តត្បូងឃ្មុំ ទិញម៉ូតូពីឃ្លាំងរំសេវជិះជិត៣ឆ្នាំសុខៗក៏មានបុគ្គលិកបង់រំលោះមកឃាត់ខ្លួនចូលប៉ុស្តិ៍នគរបាលប៉ុស្តិ៍ព្រៃវែងខណ្ឌដង្កោ ហើយចចារអោយសងបំណុលដែលជំពាក់នៅកន្លែងខ្លួន។
និសិ្សត ហ៊ន វិសាល ជាអ្នករស់នៅភូមិព្រៃសំបួរកើត ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មកសិក្សានៅភ្នំពេញស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
និស្សិតរូបនោះបានបញ្ជាក់ថា ម៉ូតូដែលគាត់ជិះត្រូវបានចាប់និងរក្សាទុកនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ព្រៃវែង កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០២៦ ហើយបុគ្គលិកដែលចាប់ខ្លួននោះអះអាងថានៅក្រុមហ៊ុនបង់រំលោះ សុខចម្រើន ហើយគាត់មានការភិតភ័យជាខ្លាំងពេលជួបរឿងបែបនេះ។
ខ្ញុំសង្ឃឹមថា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងបំបែករឿងនេះឆាប់ៗព្រោះមានជនរងគ្រោះច្រើនណាស់បានចាញ់បោក។ ផុសថ្ងៃទី០៣ ខែកុម្ភៈ ២០២៦!
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ «ខ្ញុំបានដាក់បទបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ ចំពោះទីតាំងលក់ម៉ូតូទាំងឡាយណា ដែលយកម៉ូតូបង់រំលស់មកលក់ឲ្យប្រជាពលរដ្ឋ ហើយគេចវេសមិនទទួលខុសត្រូវ។ ខ្ញុំបញ្ជាឲ្យស្រាវជ្រាវឲ្យដល់ឫសគល់ ដោយគ្មានការលើកលែងដាច់ខាត ព្រោះសកម្មភាពនេះធ្វើបាបដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ»៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច