អតីតយោធាចិន ដែលត្រូវបានរដ្ឋាភិបាលកាត់បន្ថយប្រាក់និវត្តន៍ ក្រោយការកែប្រែនៅក្នុងជួរកងទ័ព ។ អតីយោធាទាំងនោះ នឹងមិនទទួលបានប្រាក់បៀវត្សរ៍ហើយ ក៏គ្មានការងារធ្វើទៀតផង ។
សារព័ត៌មានAP បានផ្សាយថា អតីតយោធាជាង១០០០នាក់ ធ្វើបាតុកម្មស្រែកពាក្យស្លោកមុខក្រសួងការពារជាតិ កាលពីថ្ងៃតី១១ ខែតុលា ក្រោយពេលមានការកែប្រែជាទ្រង់ទ្រាយធំ ក្នុងនោះ មានការកាត់បន្ថយ បុគ្គលិកក្នុងក្របខ័ណ្ឌការពារជាតិ ។
នៅពេលនេះ គេមិនទាន់ដឹងច្បាស់ពីគោលដៅនៃការធ្វើបាតុកម្មនៅឡើយ ដោយអ្នកដែលចូលរួមនៅក្នុងការធ្វើបាតុកម្មខាងលើ បដិសេធឆ្លើយទៅនឹងសំនួររបស់សារព័ត៌មានអន្តរជាតិ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមត្រួតពិនិត្យបណ្តាញ ក៏បានទប់ស្កាត់ការផ្សព្វផ្សាយរបស់អតីតយោធានោះដែរ។
ប៉ុន្តែងតីតយោធាដែលមិនបញ្ចេញឈ្មោះបាននិងយាយថា អតីតយោធាបានធ្វើបាតុកម្មជាង៥០លើកមកហើយនៅក្នុងឆ្នាំនេះ ក្នុងគោលដៅទាមទារឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងគិតគូរដោះស្រាយបញ្ហាប្រាក់និវត្តន៍របស់ពួកគត់ ៕ ម៉ែវ សាធី