ក្លិបបាល់ទាត់ Real Madrid បានបង្ហាញពីគម្រោងកែលម្អកីឡដ្ឋានរបស់ខ្លួនឈ្មោះ Santiago Bernabeu ដោយត្រូវប្រើប្រាស់ ទឹកប្រាក់អស់ប្រមាណ៣៦០លានផោនហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងរដូវកាលនេះហើយ ។
គម្រោងអភិវឌ្ឍន៍កីឡដ្ឋាននេះត្រូវបានអាក់ខានកាលពីឆ្នាំមុនប៉ុន្តែក្រោយពេលដែលមានការសម្របសម្រួលរួចមកលោក Florentino Perez ប្រធានក្លិប Real Madrid និងអភិបាលក្រុង Real Madrid លោកស្រី Manuela Carmena បានបង្ហាញពីគម្រោង នេះជាសារធារណ ៈ។
គម្រោងនៃការធ្វើសណ្ឋាគារនិងតំបន់ពាណិជ្ជកម្មកំពុងតែស្ថិតក្នុងដំណើរការចរ ចានៅឡើយ។ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះគឺក្លិប Real Madrid ត្រូវការអ្នកជួយ ឧបត្ថម្ភលើគម្រោងនោះហើយម្ចាស់ឧបត្ថម្ភនឹងត្រូវបានដាក់ឈ្មោះបន្ទាប់ពីឈ្មោះ កីឡដ្ឋាន Santiago Bernabeu ។
លោក Florentino Perez បាននិយាយ ថា “មនុស្សជាង៤០០លាននាក់មកទស្សនានៅទីលាននេះរាល់ឆ្នាំនៅពេលគម្រោងដែលមានរយៈពេល៣ឆ្នាំនេះចប់ទីក្រុង Real Madridនឹងមានសម្រស់កាន់តែភ្លឺដោយសារតែមានអំពូលអិលអ៊ីឌីជាច្រើនរបស់ កីឡដ្ឋាន។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនា ៨ម៉ឺន១ពាន់នាក់។ យើងនឹងមិនបង្កើន ចំនួនកៅអីទេ តែយើងនឹងផ្លាស់ប្តូរកៅអីចាស់ដាក់កៅអីថ្មីចំនួន៣.០០០កៅអី” ៕