ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៦និង១៩នាទី ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុវណ្ណ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសត្រង់ចង្ការ មានអាសយដ្ឋាននៅ ភូមិព្រែកយាយហុិន១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តធន់ធំ ដឹកដែកពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រះសីហនុ 3A 2231 ឈប់ចតចិញ្ចេីមផ្លូវ បន្ទាប់មកស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមតាកែវ 1V 4953 ធ្វេីដំណេីរលឿនមកពីក្រោយក៏ជ្រុលបុកគូទរថយន្តពេញទំហឹងគាបជាប់ បណ្តាលឱ្យអ្នកបេីកបរម៉ូតូរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច