ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីទី១កម្ពុជា ! ឆ្លៀតចូលមកមើលសួនបន្លែ ដែលកូនៗសមាជិកាសកម្មនិងសមាជិកាគាំទ្រ របស់សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានដាំដុះ ប្រមូលផល

ចែករំលែក៖

ខេត្តសៀមរាប ៖ ឆ្លៀតចូលមកមើលសួនបន្លែ ដែលកូនៗសមាជិកាសកម្មនិងសមាជិកាគាំទ្រ របស់សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានដាំដុះ ប្រមូលផល ព្រមទាំងបានយកជូនគណៈគ្រប់គ្រងទៅតាមមណ្ឌលសុវត្ថិភាពមួយចំនួនក្នុងស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកពួក ខេត្តសៀមរាប។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅខេត្តសៀមរាប ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ៖ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប បាននិងកំពុងអនុវត្តសកម្មភាពក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ដោយសហការជាមួយសមាសភាពពាក់ព័ន្ធ ដើម្បីដាំដុះ ប្រមូលផលបន្លែវិលជុំ និងនាំយកជូនគណៈគ្រប់គ្រងមណ្ឌលសុវត្ថិភាពដើម្បីចែកជូនដល់អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖