ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ«ក្រុមប្រឹក្សាសន្តិភាព» ចាប់ផ្តើមហើយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី តែគ្មានវត្តមានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខរបស់ UN

ចែករំលែក៖

ទីក្រុងវ៉ាស៊ីនតោនឌីស៊ី៖ កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្តើម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ម៉ោងនៅអាម៉េរិក។ កិច្ចប្រជុំដឹកនាំដោយលោក ដូណាល់ ត្រាំ ជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងមានការចូលរួមពីមេដឹកនាំជាច្រើនប្រមាណ៤៧ប្រទេស ក្នុងនោះក៏មានវត្ត មានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

កិច្ចប្រជុំនេះ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សា គ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

តែយ៉ាងណាក្តី កិច្ចប្រជុំនេះ មិនមានវត្តមានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជាបារាំង អង់គ្លេស រុស្ស៊ី និង ចិន នោះទេ៕

ដោយ៖តារា


ចែករំលែក៖