ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភៈនេះថា សមត្ថកិច្ចបានឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ពាក់ព័ន្ធនឹងការជួញដូរនិងប្រើប្រាស់គ្រឿង ញៀនរួចកសាងសំណុំឯកសារបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។
មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈនេះថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១១និង៤០នាទី លោកវរសេនីយ៍ឯកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាបចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (មួយករណី មួយទីតាំង) នៅផ្ទះឈ្មោះ ប៉េង ចំរេីន ស្ថិតក្នុងភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ ប្ដីប្រពន្ធ ៖
ឈ្មោះ ប៉េង ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្ដី) រស់នៅភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់និងឈ្មោះ ទួក ស្រីសុធា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្រពន្ធ) រស់នៅភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បស ខេត្តតាកែវ(ជួញដូរ និងប្រើប្រាស់) ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់ ទូរសព្ទចំនួន០១គ្រឿង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ និងកាំភ្លើងឆ្នៃបាញ់គ្រាប់ដែកមួយដេីម។
បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច