ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសីបង្ក្រាបករណីមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានបីនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជម្រុញឲ្យគ្រប់ផ្នែក-អធិការដ្ឋាននគរបាលក្រុង.ស្រុក បន្ដអនុវត្ដផែនការបប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីការបង្រ្កាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យបីនាក់ ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កំលាំងនគរបាលនៃ

អធិការដ្ឋាននគរបាលស្រុកគងពិសី បានល្បាតដល់ចំណុចត្រពាំងទឹកខាងត្បូងភូមិស្វាយចារ្យ ឃុំព្រៃញាតិ ប្រទះឃេីញមុខសញ្ញាសង្ស័យនិងបានឃាត់ខ្លួន ២នាក់ ដេីម្បីសួរនាំ(១)-ឈ្មោះ ជួន វី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី (២)-ឈ្មោះ យឿន ពិសាល ហៅសាញ់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី សមត្ថកិច្ចត្រួត ពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៣កញ្ចប់ (តូច៣-មធ្យម១០) ទូរសព្ទដៃ ២ គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ដោយទទួលបានកាអនុញ្ញាត និងសម្របសម្រួលនីតិវិធីពី លោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងការដឹកនាំបន្ដពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង មុខរោងចក្រកាន់តម្រា កំលាំងនគរបាលបានបន្តឃាត់ខ្លួនឈ្មោះ អឿន បូផ្ផា ហៅផ្លូច ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតានៃ ឃុំព្រៃញាតិ ស្រុកគងពិសី ធ្វេីការត្រួតពិនិត្យដោយដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់មធ្យម និងទូរសព្ទដៃ១គ្រឿង ផ្អែកតាមចម្លេីយរបស់មុខសញ្ញាខាងលេី ។

សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីសាកសួរនិងកសាងសុំណុំរឿង ចាត់កាតាមនិតិវិធី៕


ចែករំលែក៖