ភ្នំពេញ÷យោងតាមក្រុមការងារ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្រ្តីម្នាក់ម្ចាស់រថយន្តម៉ាក Lexus ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG 7680 ដែលមានជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកបើកម៉ូតូរ៉ឺម៉កកង់៣លក់ពងទាកូន កាលពីពេលថ្មីៗនេះ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ម្ចាស់រថយន្តបានចូលខ្លួនតាមការអញ្ជើញរបស់មន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបំភ្លឺជុំវិញករណីគ្រោះ ថ្នាក់ចរាចរណ៍ ហើយឈានដល់មានជម្លោះជាមួយអ្នកលក់ពងទាកូនដឹកតាមម៉ូតូរ៉ឺម៉កកង់៣ នឹងក៏បានយកពងទាគប់ចោលបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់អ្នកលេងក្នុងបណ្តាញាសង្គម ក្រោយមានការបង្ហោះផ្សព្វផ្សាយបញ្ហានេះនៅតាមបណ្តាញសង្គម។
ចំពោះករណីនេះ បើតាមការបំភ្លឺពីស្រ្តីម្ចាស់រថយន្តគឺគាត់ព្យាយាមចូលខ្លួនសហការជាមួយសមត្ថកិច្ចដើម្បីដោះស្រាយ ដោយ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចបានទំនាក់ទំនងទៅអ្នកលក់ពងទាកូនឲ្យចូលមកបំភ្លឺដោះ ស្រាយ ប៉ុន្តែទាក់ទងពុំទាន់បាន សមត្ថកិច្ចនឹងព្យាយាមទំនាក់ទំនងខាងភាគីអ្នកលក់ពងទាកូន ឲ្យចូលមកបំភ្លឺផងដែរដើម្បីសមត្ថកិច្ចធ្វើការដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ថា: ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ
*ដំណើររឿងមុនពេលកើតហេតុ រថយន្តខាងលើបានបើកបរតាមបណ្តោយផ្លូវមុន្នីរ៉េតពីចំណុចច្រមុះជ្រូកស្ទឹងមានជ័យទៅចំការដូង ក្នុងទិសដៅពីជើងទៅត្បូង
ចំណឺកម៉ូតូរុឺម៉កកង់៣បើកបរស្របទិសគ្នារហូតមកដល់ចំណុចកើតហេតុខាងលើម៉ូតូរុឺម៉កបានកៀររថយន្តចំទ្វារស្តាំចំហៀងខាងក្រោយបណ្តាលឲ្យខូចខាតរថយន្តស្រាល ហើយភាគីរថយន្តបានសំណូមពរភាគីម៉ូតូរុឺម៉កកង់៣លក់ពងទាកូន ឲ្យជួយជួសជុលរថយន្តចំនួន30$ ហើយភាគីម៉ូតូរុឺម៉កមានលទ្ធភាពជួយត្រឹម20$។
បន្ទាប់មកភាគីរថយន្តក៏បានយល់ព្រមទទួលសំណងហើយភាគីរុឺម៉កឲ្យរង់ចាំរយៈពេលពីរម៉ោងកន្លះ,រហូត ដល់ឪពុកខ្លួនមកពីផ្សារវិញទើបមានលុយសង ប៉ុន្តែដោយម្ចាស់រថយន្តមិនអាចរង់ចាំយូរក៏ប្រាប់ទៅម្ចាស់
រុឺម៉កថា20$ក៏លែងយកដែរ យក30$វិញដើម្បីទិញពងទានោះ ។ បន្ទាប់មកម្ចាស់រថយន្តក៏បានដើរទៅយកពងទាដែលថាទិញនោះទៅចោលលើចិញ្ចើមផ្លូវប្រហែល ៣ហ្សុង កន្លះបន្ទាប់មកម្ចាស់រថយន្តក៏បានឡើងរថយន្តបើកចេញបាត់ទៅ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច